ទីបំផុត សុគន្ធ និសា ប្រាប់ពីមូលហេតុទៅសហរដ្ឋអាមេរិកយ៉ាងប្រញ៉ាប់នេះហើយ!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថា តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា និងស្វាមិ បានសម្រេចចិត្តទៅសហរដ្ឋអាមេរិក ខណៈអ្នកនាងទើបតែជាសះស្បើយពីជម្ងឺកូវីដ១៩ មិនបានប៉ុន្មានផងដែរ។

យ៉ាងណាមិញ ក្រោយពេលមានការសាកសួរ ចង់ដឹងពីមូលហេតុ ដែលធ្វើឲ្យអ្នកនាង និងស្វាមីទៅសហរដ្ឋអាមេរិក យ៉ាងប្រញ៉ាប់បែបនេះ ស្រាប់តែថ្មីៗនេះអ្នកនាងក៏បានបង្ហោះរូបភាពរួមជាមួយសារបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំបានមកដល់​ Boston ថ្ងៃទី​ 16​,04,2021​ មានការចាំបាច់ត្រូវតែមក​ ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ​?❤️️ ជិត​ 10ឆ្នាំហេីយដែលមិនបានមក៕​ (​ អ្វីៗប្រគល់អោយតំណេីរ​ ខ្ញុំអស់ភារះកិច្ច☺ )??❤️️»

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាសោកស្ដាយព្រោះខណៈពេលនេះលែងបានឃើញ តារាស្រីរូបនេះ បង្ហាញខ្លួនក្នុងវិស័យសិល្បៈ ហើយគ្រប់គ្នាក៏សង្ឃឹមថាអ្នកនាងនិងវិញមកកម្ពុជាបន្ដអាជីពចម្រៀងវិញឆាប់ៗផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី