តារាស្រីនាង Natalie ទើបសម្រាលត្រូវបែកចេញពីកូនហើយ ព្រោះស្វាមីក្បែរកាយឆ្លងCovid-19!!

មិនគួរណាជួបរឿងបែបនេះសោះ! តារាស្រីនាង​ Natalie Natinee ទើបតែសម្រាលកូនតូចមិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះត្រូវឃ្លាតចេញពីកូនជាទីស្រលាញ់ដើម្បីរក្សារសុវត្ដិភាពសុខភាពកូន ព្រោះស្វាមីនាងទៅពិនិត្យឃើញមានឆ្លងជំងឺ Covid-19។

ជារឿងដែលព្រួយបារម្មណ៍មិនចង់ឲកើតពេលនេះបែរជាកើតឡើងហើយ ស្វាមីរបស់តារាស្រីនាង Natalie លោក Fluke បានទៅធ្វើតេសលើកទី៣រកឃើញវិជ្ជមាន Covid-19។ អ្នកផ្ទះរបស់លោកថ្វីត្បិតតែមានពាក់ម៉ាស តែក៏ត្រូវទៅពិនិត្យនិងដាក់ឲនៅដាច់ដោយឡែកគ្រប់គ្នា។ ចំណែកតារាស្រីនាង Natalie វិញ ទើបសម្រាលមិនយូរប៉ុន្មាន​ ក៏នៅឲឃ្លាតកូនតូចសិនដើម្បីសុវត្ដិភាពរបស់កូន រង់ចាំមើលការពិនិត្យរបស់នាងសិន។ ករណីជំងឺ Covid-19 របស់លោក Flukeក៏ធ្វើឲលោក Kan Kantathavorn និងភរិយាទើបសម្រាលកូនដែរ ត្រូវតាមដានធ្វើតេស ផងដែរ ព្រោះបានជួបគ្នាសួរសុខទុក្ខដែលមកសម្រាលកូនដូចគ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ