Mai Davika លែងមួយឈុតម៉ាឆ្ងាញ់ភ្នែកទុកជាការអគុណចំពោះអ្នកគាំទ្រដែលកើនឡើងដល់ 13លាននាក់តែមួយឈុតនេះសូម្បីតែសង្សាក៏ចូលទៅ…..! មានវីដេអូ

Mai Davika លែងហ្វេសិនដ៏សែនស៊ិចស៊ី ជប់លៀងដល់អ្នកគាំទ្រនៅក្នុង IG កើនឡើងដល់ទៅ 13លាននាក់ រឿងនេះស៊ិចស៊ីដោយមិនបាច់ចាំពង្រីក សូម្បីម្ចាស់ចិត្តយ៉ាង Ter Chantavit ក៏ចូលទៅសរសើរ

ជាតារាស្រីដែលមានអ្នកតាមដានច្រើនណាស់សម្រាប់ Mai Davika ដែលពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកគាំទ្រក៏ចេះតែកើនឡើង យ៉ាងជាក់ស្ដែងនៅក្នុង​ IG របស់កញ្ញាអ្នកតាមដានទម្លុះដល់ទៅ 13លាននាក់ រឿងនេះកញ្ញា Mai ទើបរៀបចំភាពពិសេសបែបក្ដៅៗភ្នែក​អាចនិយាយបានថាអូហូ!!!

ដោយ Mai ផុសរូបភាពខ្លួនឯងនៅក្នុងឈុតស៊ិចស៊ីក្ដៅភ្នែកក្រហាយចិត្ត បង្ហាញដើមទ្រូង បញ្ចេញក្បាលពោះ ឈរថតរូបក្នុងស្ទាយស្អាតៗនៅមាត់សមុទ្រ ព្រមជាមួយនិងឃ្លាថា​  “Thank you 13M followers អគុណដែលស្រលាញ់គាំទ្រ Mai  ណាចា ស្រលាញ់ណាស់”

រឿងនេះហ្វេនៗអ្នកគាំទ្រដង្ហែរគ្នាមកសរសើរពីភាពស៊ិចស៊ីរបស់ Mai ថែមទាំងមានសង្សាចូលទៅសរសើរម្នាក់ទៀតថា “ស្រស់ស្អាតបំផុតដូចជាបុត្រីនាគរាជ”

អត្ថបទដោយ : នីត្តា