មកស្គាល់ពីតារាសម្តែងប្រុសឆ្នើមទាំង៥រូប ម្នាក់ណាជាអាយដលរបស់អ្នកទាំងអស់គ្នា?

តារាប្រុសជាច្រើនដែលមានទាំងរូបសម្បត្តិស្រស់សង្ហា និងទេពកោសល្យប៉ិនប្រសប់ក្នុងការដាក់អារម្មណ៍នៅពេលសម្តែងរឿងម្តងៗ។

តារាសម្តែងរបស់ប្រទេសថៃកើនឡើងជាលំដាប់ និងរូបសម្រស់ស្រស់សង្ហាមិនចាញ់គ្នានោះទេ។ តោះ!​ ម្នាក់ណាជាអាយដលប្រចាំចិត្តរបស់អ្នក ក្នុងចំណោមតារាប្រុសទាំង ៥រូបខាងក្រោមនេះ?

១. Hussawee Pakrapongpisan (หัสวีร์ ภัคพงษ์ไพศาล) ឈ្មោះហៅក្រៅ Kem

លោកគឺតារាសម្តែងប្រុសម្នាក់ដែលកំពុងតែទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន លោកកើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ១៩៩៧។ លោកមានកំពស់ 1.87cm និងទំងន់ 80kg មិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសម្តែងនិងបង្ហាញម៉ូតប៉ុន្នឹងនោះទេ លោកថែមទាំងចេះលេងហ្គីតា​ ស្គរ ជិះសេះ បាល់ទាត់ និងក្បាច់គុណមុយថៃថែមទៀតផង។ ហើយសម្រាប់រឿងភាគដែលលោកបានសម្តែងគឺមានច្រើនមិនចាញ់តារារៀមច្បងនោះទេ៕

២. Itthipat Thanit (Gxxod, God)

តារាវ័យក្មេងរូបនេះបានកើតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ១៩៩៥ ក្នុងខេត្ត សាមុទប្រាកាន ប្រទេសថៃ ហើយលោកមានកំពស់ 1.90cm និងទំងន់ 79kg លោកគឺជាតារាសម្តែង និងជាតារាម៉ូដែលមួយរូប ហើយរឿងភាគដែលលោកបានសម្តែងគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន និងហ្វេនរបស់លោកជាច្រើន។ ក្នុងពេលបច្ចុប្បន្ននេះ លោកកំពុងតែមានចំណងស្នេហាជាមួយតារាស្រី Richie Omrawadee៕

៣. Thanapob Leeratanakajorn (ธนภพ ลีรัตนขจร) ហៅ Tor

Tor គឺជាតារាសម្តែងប្រុសមួយរូប ដែលកើតនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្នុងទីក្រុងបាងកកប្រទេសថៃ។ លោកមានកំពស់ 1.85cm និងទំងន់ 75kg ហើយលោកត្រូវមហាជនស្គាល់ថាជាតួអង្គឆ្នើម​ម្នាក់ ក្នុង Club Friday The Series. ប្រជាប្រិយរបស់លោកកាន់តែកើនឡើង និងស្គាល់នៅពេលលោកសម្តែងក្នុងរឿង Hormones និង O-Negative។

៤. Jirayu La-ongmanee (จิรายุ ละอองมณี) ហៅ Kao

តារាប្រុសវ័យក្មេងរូបនេះ បានចូលខ្លួនសម្តែងក្នុងរឿងភាគថៃជាច្រើន គឺមិនតិចជាង ២០រឿងនោះទេ។ លោកកើតនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៩៥ ក្នុងខេត្តរ៉ាក់យង ប្រទេសថៃ លោកមានកំពស់ 1.78cm។ លោកគឺជាតារាសម្តែង និងជាតារាចម្រៀងមួយរូបផងដែរ សព្វថ្ងៃនេះលោកកំពុងតែមានទំនាក់ទនងស្នេហាជាមួយនឹងតារាស្រី Violettewautier

៥. Pachara Marcel Chirathivat (พชร จิราธิวัฒน์) ហៅ Peach

តារាប្រុសរូបរាងសង្ហា លោក Peach ត្រូវបានគេស្គាល់ថាជាបុរសសង្ហាកូនកាត់ ដែលធ្វើអោយហ្វេននារីៗជាច្រើនបាក់ចិត្តលង់ស្រឡាញ់លោក។ លោកកើតនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងទីក្រុងបាងកកប្រទេសថៃ លោកមានកំពស់ 1.78cm ហើយទស្សនិកជនភាគច្រើនបានស្គាល់លោកនៅក្នុងរឿង Hormones The Series៕