Porshe Saran បង្ហាញពីស្លាក់ស្នាមលើដៃ ខ្ញុំជាកូនប្រុសគ្រប់គ្រាន់មិនដែលនិយាយ បើបែកគ្នាហើយកុំមកជាន់ពន្លិចគ្នា…! មានរូបភាព

ដូចជាមានរឿងផ្ទុះឡើងក្នុងរូបបែបមួយទៀត នៅពេលតួប្រុសកំលោះ Porshe Saran បានធ្វើដំណើរទៅប្ដឹងនៅប៉ុស្ដិ៍ប៉ូលីស បន្ទាប់ពីគេនិយាយនិងបង្កអោយមានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម នៅពេលសាម៉ីខ្លួនត្រូវទាញចូលទៅទាក់ទងនិងប្រធានបទអតិតអ្នកធ្លាប់ស្រលាញ់ Grace Chalita ចេញមកផុសសារវាយប្រហារតារាសម្ដែងប្រុសម្នាក់

“សម្រាប់អ្នកដែលចូលចិត្តនិយាយ ចូលចិត្តការបង្វិលក្បាល ឬចោទប្រកាន់អ្នកដទៃខាងខុសខាងអាក្រក់ ដោយមិនបានដឹងឬឃើញហេតុការណ៍ទាំងអស់ថាជារឿងពិតឬអត់…..ខាងខ្ញុំក៏មិនបានគេងមិនលក់អ្វី #អគុណគ្រប់កំលាំងចិត្តណាបាត ពាក្យចចាមរ៉ាម វាត្រូវបានសាងឡើង…ដោយមនុស្សដែលស្អប់ ចែកចាយបន្ដ….ដោយអ្នកមិនបានគិត ហើយ…ត្រូវបានជឿ….ដោយ…មនុស្សត្រជៀកស្រាល”

ក្រោយមក Porshe Saran ក៏បានបង្ហាញរូបភាពស្លាកស្នាមនៅបរិវេនកដៃ ព្រមទាំង caption អធិប្បាយថា “ស្លាកស្នាមនេះ ការពិតតើវាយ៉ាងម៉េច ខ្ញុំមិនដែលបាននិយាយទេ ខ្ញុំជាកូនប្រុសគ្រប់គ្រាន់ ស្នេហានិងចប់ទៅដោយបែបណា ក៏នៅតែស្រស់ស្អាតជានិច្ច មនុស្សយើងបែកគ្នាហើយក៏មិនត្រូវមកជាន់ឈ្លើរគ្នាដែរ និយាយពីក្រោយខ្នងក្នុងផ្លូវដែលមិនល្អ #ស្ដាប់ពីត្រជៀកមួយទៅត្រជៀកមួយ #យើងជាមនុស្សបែបណាអាស្រ័យលើអ្នកនិយាយ #បង្វិលក្បាលអ្នកនេះអ្នកនោះប្រយ័ត្នកម្មតាមផ្ដន្ទា #និយាយឡយៗ #ការពិតកាលពីឆ្នាំមុន”

អត្ថបទដោយ : នីត្តា

- Advertisement -