ដើរលេងរហូតផ្អែមល្ហែមរហូត! Yaya អូខេលេខមួយខាងរឿងផុសរូបគូស្នេហ៍ជាមួយ Nadech ដើរលេងជាមួយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្វីត!!! មានរូបភាព

លេខមួយហើយពេលនេះសម្រាប់ភាពផ្អែមល្ហែមរូបគូស្នេហ៍ NY ព្រោះជាក់ស្ដែងក៏បានឃើញសកម្មភាពរបស់គូស្នេហ៍មួយគូទៀត នៅក្នុង IG របស់ Yaya Urassaya ដែលទើបនិងផុសរូបគូគួអោយស្រលាញ់ៗជាមួយ Nadech Kukimiya ជារូបភាពដែលសម្លឹងមើលទៅខាងក្រោមព្រមជាមួយនិងស្នាមញញឹមស្រទន់ៗ ដែលកន្លងមកមិនប៉ុន្មានម៉ោងសោះទទួលបានការឡាយរាប់សែន

គួអោយស្រលាញ់ប៉ុណ្ណាប្រហែលជាមិនបាច់សួរទេ ព្រោះសូម្បីតែ Nadech ខ្លួនឯងក៏ត្រូវចូលទៅ comment ថា “ហេតុអ្វីគួអោយស្រលាញ់យ៉ាងនេះហា” ហ៉ើយ! សមជា Nadech រូបពិតសម្លេងពិតដូចដើមពិតមែនហើយ សង្សាផុសរូបពេលណាក៏ចូលទៅ comment លឿនអោយគ្នារហូត

ដោយមុននេះក៏បានឃើញ Yaya ផុសរូបខ្លួនឯងហើយសូមប្រាប់ថាស្អាតទាំងមនុស្សស្អាតទាំងទេសភាព នៅឯ Khao Yai រឿងនេះក៏មិនចាំបាច់ស៉ើបដែលថាអ្នកណាជាអ្នកថតរូបអោយទើបស្អាតបែបនេះ ចូលចិត្តភាពគួអោយស្រលាញ់របស់គូនេះមែនទែន ពិតជាឧស្សាហ៍រកពេលវេលាទំនេរដើរលេងជាមួយគ្នានិងផ្អែមល្ហែមរហូតហើយ

អត្ថបទដោយ : នីត្តា