Taew Natthaporn សមជាទីយាទវីរៈនាទីប្រឆាំងនិងកូវីដ-19មែនលទ្ធផលពិនិត្យលើកទី 3 នេះនៅតែអវិជ្ជមានព្រោះតែមានវីធី….! មានរូបភាព

Taew Natthaporn បង្ហាញពីលទ្ធផលពិនិត្យលើកទី 3បន្ទាប់ពីធ្វើការឃុំខ្លួន 14ថ្ងៃ ចេញមកអវិជ្ជមានមិនមានរោគសញ្ញាកូវីដ-19 ព្រមទាំងចែកចាយពីវិធីមើលថែខ្លួនឯងអោយចៀសផុតពីកូវីដ-19

តារាសម្ដែងស្រី Taew Natthaporn សក្ដិសមជាទាយាទដែលហ្វេនៗអ្នកគាំទ្រតាំងរហ័សនាមអោយពិតមែន ចោម៉ែនាគគី វីរៈនារីប្រឆាំងកូវីដ ព្រោះជាក់ស្ដែង Taew បានបង្ហាញលទ្ធផលពិនិត្យលើកទី 3បន្ទាប់ពីឃុំខ្លួន 14ថ្ងៃ លទ្ធផលចេញមកអវិជ្ជមានមិនមានរោគសញ្ញាផ្សេងៗ ក្រៅពីនាងនៅចែករំលែកពីបទពិសោធវិធីមើលថែខ្លួនឯងអោយមានសុវត្តិភាពចៀសផុតពីកូវីដ-19

“3rd time in a row of 14 days quarantine”

“ទោះបីជាឃុំខ្លួនគ្រប់ថ្ងៃមែនពិត តែក៏ប្រមាថមិនបានព្រោះមេរោគនៅជុំវិញខ្លួនយើង….ជុំវិញខ្លួនពិតមែនចា ជាពិសេសកំឡុងពេលដែលចំនួនអ្នកកើនឡើងច្រើនរាល់ថ្ងៃ ត្រូវតែមានសតិ ហើយប្រយ័ត្នប្រយែងក្នុងប្រើជីវិតជាពិសេស គ្រប់គ្នាសួរថា Taew មើលថែខ្លួនយ៉ាងម៉េចអោយមានសុវត្តិភាព ទើប Taew សុំអនុញ្ញាតចែករំលែកពីបទពិសោធនៃការមើលថែខ្លួនឯងណាចា”

 

1- ព្យាយាមកុំយកដៃមកប៉ះពាល់មុខមាត់ខ្លួនឯង ព្រោះយើងត្រូវតែប្រើដៃចាប់កាន់របស់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដោយមេរោគ COVID-19 ជាមេរោគដែលឆ្លងងាយនៅលើស្បែក ខ្លាំងជាងការក្អកចំពោះមុខគ្នាដោយត្រង់ ហើយព្យាយាមលាងដៃអោយក្លាយជាទំលាប់

2- ចំនុចសំខាន់មួយទៀតគឺ មិនមែនត្រឹមតែពាក់ម៉ាស់ប៉ុណ្ណោះទេ តែយើងត្រូវរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនផងដែរ ដោយសារតែម៉ាស់គួរតែជាអ្វីមួយដែលការពារយើងពីភ្នាក់ងារបង្ករោគខាងក្រៅ តែបើយើងមិនរក្សាអនាម័យអោយល្អទេ ម៉ាស់ក្លាយជាភ្នាក់ងារបង្កជំងឺងាយបំផុតដើម្បីចូលក្នុងខ្លួនរបស់យើង

3- បាញ់អាល់កុល គួតែប្រើនៅបរិវេនដែលដៃម្ដងឬពីរដង តែត្រូវញើអោយសប់ដើម្បីសម្លាប់មេរោគបានល្អ

4- រក្សគម្លាតខ្លួនឯងពីនាក់ដទៃដោយមិនចាំបាច់អោយអ្នកណាមកប្រាប់ Taew សំដៅដល់គ្រប់គ្នា ជាពិសេសជាមួយគ្រួសារ អ្នកស្និតស្នាល ដែលយើងអាចនិងងាយចម្លង ត្រូវគិតថាគ្រប់គ្នាអាចនិងមានមេរោគ តែមិនមែនត្រូវដាក់សម្ពាធទេចា តែជាការដាស់តឿនខ្លួនឯងមានសតិកាន់តែខ្លាំងឡើង

5- ថែរក្សាប្រព័ន្ធភាពស៊ាំផ្ទាល់ខ្លួនរបស់អ្នកពីខាងក្នុងឱ្យបានទៀងទាត់តាមរយៈការធ្វើលំហាត់ប្រាណ ការជ្រើសរើសញុំាអាហារដេលនិងផ្ដល់ផលប្រយោជន៍ដល់យើង និងការសម្រាកអោយគ្រប់គ្រាន់

“សូមអោយគ្រប់គ្នាមានសុវត្តិភាព”

អត្ថបទដោយ​ : នីត្តា