Porsche Sarun បញ្ចេញភស្ដុតាងបន្ថែមអមជាមួយនិងរូបភាពផ្ដាំប្រាប់ទៅគូភាគីម្ចាងទៀតថាចាំបញ្ចប់នៅមុខ….! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅកកុក ករណីតារាប្រុសកំលោះ Porsche Sarun បានដាក់ពាក្យបណ្ដឹងបន្ទាប់ត្រូវបានទាញចូលទៅពាក់ព័ន្ធនិងប្រធានបទអតិតមនុស្សជាទីស្រលាញ់ Grace Chalita ចេញមកផុសសារវាយប្រហារដល់បុរសម្នាក់ ហើយត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរនៅលើបណ្ដាញសង្គម

ជាមួយគ្នានេះផងដែរ Porsche នៅបានបង្ហាញភស្ដុតាងស្លាក់ស្នាមនៅលើកដៃ ព្រមទាំងបញ្ជាក់ក្នុងអត្ថន័យថា​ “ស្លាកស្នាមនេះ ការពិតយ៉ាងណា ខ្ញុំនៅមិនដែលនិយាយនោះទេ ខ្ញុំជាកូនប្រុសគ្រប់គ្រាន់ ស្នេហាវាចប់ទៅយ៉ាងម៉េច ក៏នៅតែស្រស់ស្អាត មនុស្សយើងបែកគ្នា តែក៏មិនគួមកជាន់ឈ្លើគ្នានោះទេ និយាយពីក្រោយខ្នងក្នុងផ្លូវដែលមិនល្អ”

ធ្វើអោយរឿងនេះត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ថាគូករណីដែល Porsche ចង់សំដៅដល់ជចាអ្នកណា

ហើយជាក់ស្ដែង Porsche បានបង្ហាញភស្ដុតាងមួយផ្នែកទៀត ជាការកក់ត្រាប្ដឹងប៉ូលីស ដែលចុះនៅថ្ងៃទី 10 មិនា 2019 ហើយមានអត្ថន័យថា “1ឆ្នាំកន្លងទៅ ខ្ញុំបានដោះលែងគ្រប់យ៉ាង មិនដែលវាយប្រហារឬប៉ះពាល់អ្នកណាអោយខូចឈ្មោះ តែសម្រាប់អ្នកខ្លះមិនព្រមចប់ ខ្លួនឯងមិនហ៊ានចេញមុខ ក៏ទៅបង្វិលក្បាលអ្នកដទៃជំនួស អោយរងគ្រោះជំនួស ខ្ញុំសុំប្រាប់ថាអ្នកក៏មិនរួចខ្លួនដែរ  #ចាំបញ្ចប់នៅតុលាការទៅចុះ  #អ្នកដទៃត្រូវមកក្ដៅក្រហាយជំនួសអ្នក  #រូបភាពនិងសម្លេងមានគ្រប់  #ការពិតកាលពីឆ្នាំទៅ”

ធ្វើអោយអ្នកបណ្ដាញសង្គម comment ជាច្រើនព្រោងព្រាត តែរឿងពិតជាក់ស្ដែងទៅជាយ៉ាងម៉េច ហើយរឿងនិងចប់យ៉ាងម៉េចត្រូវរងចាំតាមដានបន្ដទៀត

អត្ថបទដោយ : នីត្តា