តួឯកប្រុសលោក Chakrit បង្ហាញទិដ្ឋភាពប្រមូលផលផ្លែឈើរនៅចំការ ជាចំណូលបន្ថែមទៀត!!

តារាសម្ដែងប្រុសជើងចាស់តួឯកក្នុងរឿងភាគថៃលោក Chakrit Yamnam ថ្មីៗនេះបានចែករំលែកបង្ហោះរូបគ្រួសារ ទិដ្ឋភាពប្រមូលផលផ្លែឈើរនៅចំការបានច្រើនណាស់ឆ្នាំនេះ។

ដោយតារាប្រុសលោក Chakrit តាំងពីរៀបការរួចបានកូនប្រុសម្នាក់មក តែងបានបង្ហោះរូបជីវិតអ្នកស្រុកស្រែស្រុកចំការជាញឹកញាប់។ ព្រោះរូបលោកផ្ទាល់និងភរិយាក៏មានដីចំការដាំដុះដំណាំផ្លែឈើរនិងបន្លែ ព្រមទាំងមកមើលជាប្រចាំផងដែរ។ ការប្រមូលផលឆ្នាំនេះផ្ទះរបស់លោកក៏បានគួរសមជាចំណូលបន្ថែមក្នុងគ្រួសារក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នផងដែរ។

ប្រភព់៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ