មិនមែនអាការះអ្វីទាំងអស់ តារាស្រីនាង Kwang វិជ្ជមាន Covid-19 ក្រោយធ្វើតេស១៥ថ្ងៃ!!

ជាតារាស្រីក្នុងសិល្បៈថៃមួយរូបទៀតហើយ សម្រាប់ករណីរបស់តារាសម្ដែងស្រីនិងជាតារាម៉ូដែលនាង Kwang Wanpiya ដែលបានឆ្លងជំងឺ Covid-19 ក្រោយពីមានតារាៗថៃកើតជាបន្ដបន្ទាប់មួយរយះពេលចុងក្រោយនេះ។

សម្រាប់ករណីរបស់តារាស្រីនាង Kwang Wanpiya បានឲដឹងផងដែរថា តាំងពីដឹងថាអ្នកដែលនាងធ្លាប់ទៅពាក់ព័ន្ធមានវិជ្ជមានCovid-19 ក្នុងកំឡុងពេល១៤ថ្ងៃកន្លងមកនេះ រូបនាងសំងំនៅក្នុងខុនដូស្នាក់នៅរហូតមិនបានចេញទៅណានោះឡើយ។ ការធ្វើតេសលើក១ របស់នាងឃើញថាអវិជ្ជមាន គ្រប់១៤ថ្ងៃទៅហើយ ការធ្វើតេសលើកចុងក្រោយស្រាប់តែឃើញថារូបនាងមានជំងឺ Covid-19 នៅថ្ងៃទី១៥។ តារាស្រីនាង Kwang ប្រាប់ថាពេលនេះនាងនៅសុខភាពមាំមួនមិនមែនអាការះអ្វីទាំងអស់ ហើយនាងក៏បានបញ្ជូនទៅព្យាបាលហើយដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ