គ្របណាឆ្នាំងនិងហើយ! Mark-Kim បន្ថែមភាពផ្អែមល្ហែមមិនចាញ់គូរបស់នរណាថតរូបសខ្មៅអោយគ្នាទៅវិញទៅមកស្នាដៃមិនធម្មតា….! មានរូបភាព

កាន់តែមើលចិត្តគ្នាកាន់តែបានឃើញក្ដីស្រលាញ់គូរបស់តារាប្រុសស្រី Mark Prin និង Kimberly នៅក្នុងរូបភាពផ្សេងៗកាន់តែច្រើនឡើង សំខាន់ទាំងពីរនាក់តែងតែបន្ថែមជាតិស្កអោយគ្នាទៅវិញទៅមកដោយមិនមានខ្វះចន្លោះតែម្ដងហើយ

ជាក់ស្ដែង Mark-Kim បានបណ្ដើរគ្នាទៅសាកថ្មរាងកាយនៅឯសមុទ្រនៅខេត្តក្របី រត់គេចចេញពីភាពរញ៉េរញ៉ៃក្នុងទីក្រុង ដើម្បីមកបណ្ដែតអារម្មណ៍ជាមួយធម្មជាតិស្ដាប់សម្លេងទឹករលកបោកឆ្នេរបែបខណៈផ្ទាល់ខ្លួន

ដោយរឿងនេះ Mark-Kim នៅដើរតួជាជាងរូបថតរូបផ្ទាល់ខ្លួន ប្ដូរគ្នាថតរូបអោយគ្នាម្នាក់ម្ដងៗ ព្រមទាំងបង្ហាញរូបភាពសខ្មៅអោយហ្វេនៗអ្នកគាំទ្របានឃើញយ៉ាងពេញភ្នែក សូមប្រាប់ពាក្យមួយថា ស្នាដៃរបស់អ្នកទាំងពីរមិនធម្មតានោះទេ

អត្ថបទដោយ : នីត្តា