មិនដឹងខាងណាខុសខាងណាត្រូវទេ! Grace Chalita អតិតមិត្តស្រីរបស់លោក…….វាយបកយ៉ាងចាស់ដៃ! ដោយរូបភាពភស្ដុតាងស្លាកស្នាមខៀវជាំលើរាងកាយ caption ក៏បញ្ជាក់ពី……! មានរូបភាព

នៅតែមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ Grace Chalita ប្អូនស្រីបង្កើតរបស់តារាបង្ហាញម៉ូតនិងអ្នកសម្ដែងស្រី Keeve – Drapada 

តាំងតែសាម៉ីខ្លួនបានចេញមកបើកចំហរឿងរ៉ាវដែលលាក់ទុកមកជាយូររាប់ឆ្នាំ ទាក់ទងនិងទង្វើនិងហឹង្សាដែលត្រូវអតិតអ្នកធ្លាប់ស្រលាញ់ធ្វើមកលើនាងយ៉ាងធ្ងន់ធ្ងរសាហាត់! រហូតក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គម

ជាក់ស្ដែង Grace Chalita ក៏មិនចាំយូរ សុំចេញមកបកចាត់ការម៉ាចាស់ដៃម្ដងទៀត ដោយការនាំយករូបភាពស្លាកស្នាមខៀវជាំតាមរាងកាយ ទាំងបរិវេនដៃ ជើង ខ្នង និងផ្ទៃមុខ មកផុសនៅក្នុង IG  @gracechalitta ហើយនាងនៅមានសរសេរសារអមជាមួយរូបផុសទៀតថា​ ចង់ទុកជាឧទាហរណ៍ដល់មនុស្សស្រីគ្រប់រូបអោយហ៊ានចេញមកនិយាយទាក់ទងនិងរឿងរ៉ាវយ៉ាប់ៗ ដែលខ្លួនឯងនិងទទួលរង

ជាចំណែកតូចមួយដែលនៅសេសសល់ហើយមិនមែនជាអ្វីដែលអាក្រក់បំផុតដែលបានជួប គ្រប់រូបភាពដែលថត គ្រប់ទង្វើដែលធ្លាប់ត្រូវធ្វើបាប ទាំងរាងកាយនិងផ្លូវចិត្ត Grace ព្យាយាមបោះវាចោលអោយអស់ មិនធ្លាប់គិតថាថ្ងៃណាមួយត្រូវមកនិយាយដល់រឿងនេះ ព្រោះពេលនិងអារម្មណ៍មានតែភាពអាម៉ាស់ ហើយមិនចង់ឃើញរូបភាពណាដែលវាធ្វើបាបចិត្តខ្លួនឯងទៀត

តែអ្វីគ្រប់យ៉ាងវាក្លាយទៅជារូបភាពដែលចងចាំកប់នៅក្នុងចិត្ត ចាំបានល្អគ្រប់អារម្មណ៍ ជារឿងថោកទាបបំផុតនៅក្នុងជីវិត ទាំងៗដែលវាមិនមែនជារឿងរ៉ាវដែលត្រូវខ្មាស់សោះឡើយដែលត្រូវទទួលរងបែបនេះ អ្នកដែលធ្វើហើយនៅសម្លឹងឃើញថាជារឿងអស់សំណើច ធ្វើជាមិនខ្វល់ខ្វាយ ហើយមិនដែលភ្ញាក់ខ្លួនទទួលកំហុសទៅវិញដែលត្រូវខ្មាស

ការនៅស្ងៀម ឬបដិសេធមុខងាប់ គឺជាអ្វីដែលធ្វើមករហូតដូចគ្នា ចង់អោយភ្ញាក់ខ្លួនដឹងពីកំហុសព្រោះមិនមែនជាំនិស្ស័យ តែវាកប់ជ្រៅក្នុងសន្ដាន…..តែបែរជាមានកន្លែងឈរនៅក្នុងសង្គម ហើយអ្វីដែលសំខាន់បំផុតនោះគឺ Grace ចង់អោយរឿងរ៉ាវដែល Grace បានជួបប្រទះក្លាយទៅជាឧទាហរណ៍ដល់មនុស្សស្រីគ្រប់ៗគ្នាហ៊ានចេញមកនិយាយ ហ៊ានដើរចេញពីរឿងអាក្រក់ៗយ៉ាប់ៗ ទោះបីជាវាមិនងាយស្រួល វាមិនមែនជារឿងដែលត្រូវខ្មាស់ទៀតនោះទេ

សុំអះអាងថាគ្រប់រឿងរ៉ាវដែលនិយាយគឺស្មគ្រ័ក្នុងការនិយាយាដោយខ្លួនឯង មិនមានអ្នកណារួមគំនិត កុំគិតហើយសរុបតែខ្លួនឯង

អត្ថបទដោយ នីត្តា