បែកគ្នាតែ 14 ថ្ងៃសោះតែ Jayden Siwat ហក់ទៅអោប Amy អត់លែងដូចបែកគ្នា 14ាឆ្នាំចឹងនឹកណាស់….! មានរូបភាព

ជាគូស្វាមីភរិយា ដែលចូលចិត្តញ៉ោះគ្នារករឿងគ្នា វ៉ៃគ្នាបង្ហាញតាមបណ្ដាញសង្គមមករហូតសម្រាប់គូស្នេហ៍របស់ Jayden Siwat និងភរិយា Amy តែជាក់ស្ដែងត្រូវបែកគ្នាឃុំខ្លួនព្រោះតែស្ថិតជាបុគ្គលសង្ស័យកូវីដ-19 ធ្វើអោយគូនេះនឹកគ្នាស្ទើរដាច់ខ្យល់ ហើយនៅពេលដែលគ្រប់ចំនួនថ្ងៃព្រមទាំងលទ្ធផលមិនមានកូវីដ ធ្វើអោយអ្នកទាំងពីរសប្បាយរីករាយ ជាពិសេសលោក Jayden ដែលនឹកភរិយាខ្លាំងណាស់ប្រញាប់ស្ទុះទៅអោបរឹតដោយក្ដីនឹករលឹក

ថ្មីៗនេះ Jayden បានបង្ហាញវីដេអូនៅក្នុង IG ជាសកម្មភាពដែលសាម៉ីខ្លួនសប្បាយចិត្តបំផុត បន្ទាប់ពីឃុំខ្លួនគ្រប់ចំនួនថ្ងៃ ចូលទៅអោបភរិយា ទាំងអោបទាំងថើប ដោយក្ដីនឹករលឹក ព្រមជាមួយនិងឃ្លាថា

“អោបគ្នាអោយយូរៗ បន្ទាប់ពីឃុំខ្លួន 14ថ្ងៃ យើងចែកផ្លូវគ្នាពិនិត្យកូវីដ-19  Covid Drive Thru កាលពីថ្ងៃទី 21 មេសា លទ្ធផលចេញមកថ្ងៃនេះយើងទាំងពីរនាក់អត់មានកូវីដទេ សូមជាបកំលាំងចិត្តដល់គ្រប់គ្នាសុវិត្តភាពដូចគ្នាណាបាត #អោបអោយណែនៗ  #BeSafe #ឃុំខ្លួនបញ្ឈប់កូវីដ”

រឿងនេះមិត្តភ័ក្ដក្នុងសិល្បៈនិិងប្រិយមិត្តអ្នកគាំទ្រ ដង្ហែរគ្នាចូលទៅ comment បង្អាប់ពីភាពគួអោយស្រលាញ់ជាច្រើន ផ្អែមល្ហែមនិងគួអោយស្រលាញ់ណាស់មួយគូនេះ

អត្ថបទដោយ : នីត្តា