Matt Peranee ដាក់សំនួរសួម្ដាយនាង បន្ទាប់ពីមានចម្ងល់ខ្វល់ចិត្តមកជាយូ…ខ្ញុំធំល្មមនិងអាចយល់ពីរឿងរ៉ាវដែលកើតឡើងទាំងអស់នេះហើយ!!! មានរូបភាព

អាចនិយាយបានថាជាគូម៉ាក់កូនដែលស្និលស្នាលគ្នាខ្លាំង សម្រាប់គូរបស់តារាសម្ដែងស្រី Matt Peranee ហើយនិងអ្នកម៉ាក់ Phatchanee ដែលតែងតែមានរូបភាពទៅណាមកណាជាមួយគ្នារហូត ពេលកញ្ញា Matt ទៅធ្វើការ ទៅថតរឿងនៅតាមខេត្តក៏មានអ្នកម៉ាក់ទៅជួយមើលថែគ្រប់ពេល

តែថ្មីៗនេះ (22 មេសា 2021) ក៏បានធ្វើអោយអ្នកគាំទ្រត្រូវលួចសង្ស័យថាកើតរឿងអ្វីនៅពេល Matt ចេញមកផុសរូបភាពវ័យកុមារជាមួយអ្នកម្ដាយពេលនៅវ័យកណ្ដាល ក្នុងស្ទូឌីអូ ព្រមទាំងប្រាប់ថារូបភាពនេះ Matt មិនដែលរើយកមកផុសនៅក្នុងបណ្ដាញសង្គមនោះទេទោះបីជាក្នុងឪកាសអ្វីដ៏ដោយ ព្រោះមានចម្ងល់ក្នុងចិត្តទាក់ទងនិងរូបភាពនេះតែតែពីខ្លួនចាំក្ដីបាន ហើយថ្ងៃនេះដល់ពេលដែលសាម៉ីខ្លួនធំល្មមគ្រប់គ្រាន់ដែលនិងយល់ដល់ហេតុការណ៍ដែលបានកើតឡើងទាំងអស់នេះ ទើបសុំដាក់សំនួរសួរអ្នកម៉ាក់ថាវាមានរឿងអ្វីអោយប្រាកដ

ដោយកញ្ញា Matt រៀបរាប់ថា “កន្លងមក Matt មានមន្ទិលសង្ស័យក្នុងចិត្តមករហូត ជាប់នៅក្នុងចិត្តមករហូតតាំងតែពីដឹងក្ដីមក តែ Matt មិនដែលសួរម៉ាក់ទាល់តែសោះ ថ្ងៃនេះដាច់ចិត្តសួរព្រោះគិតថាពេលវេលាកន្លងមកយូរដែលហើយ  Matt ធំល្មមនិងយល់រឿងបានទោះបីជាចម្លើយចេញមកយ៉ាងម៉េចក៏ដោយចុះ…

ម៉ាក់ ហេតុអ្វីពេលថតរូបម៉ាក់មិនប្រាប់អោយខាង  studio គេយកផ្លាស្ទិចពីកៅអីចេញទៅ? វាធ្វើអោយ Matt មិនដែលជ្រើសរើសរូបនេះមកផុសទោះជាក្នុងឪកាសអ្វីក៏ដោយព្រោះវាមើលទៅមិនរៀបរយទាល់តែសោះ ទើសភ្នែកណាស់ម៉ាក់

សូមរំខាន់អ្នកបណ្ដាញសង្គមដែលធុញៗ ទំនេរៗ ជួយគ្នាកាត់តរូបកៅអីថ្មី អោយស្អាតសម និងឈុតឡួយៗ Vintage របស់ពួកយើង ក្នុងឪកាសថ្ងៃកំណើតម៉ាក់ (21 មេសា)  ហើយថេកអោយ Matt ផងណាចា អគុណចា”

រឿងនេះធ្វើអ្នកបណ្ដាញសង្គមអស់សំណើតទៅតាមគ្នា គ្រប់គ្នាប្រាប់ថា អូយតាំងចិត្តតាំងថ្លើមដាក់ចិត្តអានគិតថា Matt មានរឿងអ្វី ដល់ពេលអានចប់ការពិតជួបរឿងហួសចិត្តនិងកៅអីធ្វើមិនដឹង ព្រមទាំងចូលរួមជូនពរអ្នកម៉ាក់របស់ Matt ព្រោងព្រាត ហើយនៅប្រាប់ទៀតថា នៅពេលបានចំលើយពេលកុំភ្លេចមកនិយាយប្រាប់វិញផង

អត្ថបទដោយ : នីត្តា