រឿងធំហើយ! ក្រោយពេលបែកគ្នា Porshe និង Grace ស្រាប់តែមានរឿងប្ដឹងផ្ដល់គ្នាចូលប៉ុស្ដិ៍ប៉ូលីសទៀត!

ថ្មីៗនេះ បង្ហាញសារព័ត៌មានថៃកំពុងតែចុះផ្សាយរឿងដ៏ក្ដៅគគុក រវាលលោក Porshe Saran និង Graces ដេលជាអតីតសង្សារនិងគ្នា ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ និងការប្រើប្រាស់អំពើហឹង្សាដាក់គ្នាទៅវិញទៅមក។

ក្នុងនោះផងដែរ ករណីនៃរឿងនេះ ដំបូងឡើងយើងបានឃើញតារាស្រី Graces បានផុសបានផុសសារក្នុង IG ពាក់ព័ន្ធនិងលោក Porshe Saran ថាលោកជាមនុស្សនិយាយមិនពិត និងបានរៀបរាប់ថាលោក Porshe បានប្រើអំពើហិង្សាផ្សេងៗទៅលើនាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ភ្លាមៗនោះ Porshe ក៏បានចូលទៅខមមិនត និងបានបង្ហាញស្លាកស្នាមដែលកើតមាន ដោយសារតែអតីតសង្សារខ្លួន Graces ធ្វើមកលើខ្លួន តែកន្លងមកលោកមិនបានបង្ហាញប្រាប់នរណានោះទេ ដោយលោកបានលាក់វាទុកជាច្រើនឆ្នាំមកហើយ។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ Porshe បានទៅប៉ុស្ដិ៍ប៉ូលីស ដើម្បីដោះស្រាយរឿងក្ដីជាមួយនិងអតីតសង្សាររបស់ខ្លួន ហើយក្រោយពេលត្រឡប់មកវិញ លោកក៏បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖

« បើគេមិនធ្វើអាក្រក់ដាក់ខ្ញុំមុននោះ ខ្ញុំក៏មិនធ្វើអាក្រក់ដាក់វិញនោះទេ»

យ៉ាងណមិញរឿងនេះ នៅមិនទាន់ចប់នោះទេ សម្រាប់រឿងរ៉ាវទៅមុខទៀតយ៉ាងណាមានតែរងចាំមើលទាំងអស់គ្នា៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី