មើលម៉ាក់កូនគេផង! Bella ជូនលុយអ្នកម្ដាយក្នុងថ្ងៃកំណើតដល់ទៅ 1លានបាតស្មានតែជូនទុកធ្វើអីតាមពិតទុកជួយជាទុនអោយម៉ាក់ទិញកន្ទុយ….! មានរូបភាព

ធ្វើអោយអ្នកម៉ាក់ Pranee ញញឹមបិតមាត់មិនជិតទៀតហើយ សម្រាប់ថ្ងៃកំណើតឆ្នាំនេះដែលកូនស្រីជាទីស្រលាញ់ Bella Ranee មានពេលនៅឆ្លងថ្ងៃកំណើតជាមួយអ្នកម៉ាក់នៅផ្ទះ ព្រមជាមួយនិងសកម្មភាពគួអោយស្រលាញ់និងកក់ក្ដៅដែល Bella យកមកផុសនៅក្នុង IG អោយប្រិយមិត្តនាងបានឃើញព្រមៗគ្នា កាដូថ្ងៃកំណើតឆ្នាំនេះ Bella ជូនម៉ាក់ជាដុំកំភួនទៀតហើយ

ជាមួយរូបភាពដ៏គួអោយស្រលាញ់របស់កូនស្រីដែលនាំយកនំខេកជូនអ្នកម្ដាយក្នុងថ្ងៃកំណើតគម្រប់ខួប 53ឆ្នាំ ដោយ Bella បានសរសេរ caption ថា “Hbd to អ្នកម៉ាក់ជាទីស្រលាញ់របស់ Bel អគុណកាដូនិងរបស់ផ្ញើរ នំខេក ម្ហូបអាហារ ដែលផ្ញើរមកពីអ្នកគ្រប់គ្នាផងដែរណាចា វគ្គនវលេខដែលចេញៗៗៗៗ”

ហើយនៅពេលដែលដេញទៅមើលរូបបន្ដបន្ទាប់ ក៏បានឃើញកាតជូនពរថ្ងៃកំណើតដែល Bella សរសេរជូនម្ដាយ ព្រមជាមួយនិងចំនួនទឹកលុយដល់ទៅ 1 លានបាតដែលកូនស្រីជូនម្ដាយទុកជាទុនទិញឆ្នោត ដោយនាងសរសេរថា

“រីករាយថ្ងៃកំណើតចាអ្នកម៉ាក់ ជាទីស្រលាញ់ហើយស្រលាញ់បំផុត កូនសូមអោយអ្នកម៉ាក់មានសុខភាពរឹងមុំា ពេញទៅដោយសម្លេងសើចរីករាយ មានក្ដីសុខ ស្រស់ស្រាយ ហើយអ្វីដែលសំខាន់ត្រូវឆ្នោតញឹកចា តែមុននិងត្រូវក៏ចាំបាច់មានទុនជាមុនសិន សូមចូលរួមជាទុន 1លានបាត ព្រោះកូនស្រីមាក់ស្អាតហើយមានលុយ 5555 ស្រលាញ់ណាចា Bel មនុស្សពូកែរបស់ម៉ាក់ 22,04,21

អត្ថបទដោយ : នីត្តា