មិនគួរសោះ! តារាសម្ដែងកំប្លុកកំប្លែងតែងផ្ដល់សំណើចដល់អ្នកទស្សនាតាមរឿងភាគលោក Kom Chauncheun ពេលនេះអាការះធ្ងន់ធ្ងរបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ។
ដោយតារាកំប្លែងលោក Kom Chauncheun ក៏ជាម្នាក់ក្នុងចំណោមតារាថៃជាច្រើនដែលបានឆ្លងជំងឺ Covid-19 ជាបន្ដបន្ទាប់នាពេលថ្មីៗនេះ។ ក្រោយពីបានចូលទៅព្យាបាលព្រមជាមួយសមាជិកក្រុមកំប្លែងដ៏ទៃទៀតដែលបានឆ្លង លោក Kom ហាក់មានអាការះធ្ងន់ធ្ងរជាងគេ ដោយវ័យកាន់តែច្រើនផងជំងឺCovid-19 បានធ្វើឲតារាប្រុសដួងនេះមានបញ្ហាសួតធ្ងន់ធ្ងរនិងកំពុងដេកសម្រាកព្យាបាលជាមួយឧបករណ៍ជំនួយការដកដង្ហើម។ ក្រោយដឹងដំណឹងនេះមានមិត្តអ្នកគាំទ្រនិងមិត្តភក្ដិក្នុងសិល្បះជាច្រើនបានសម្ដែងក្ដីបារម្មណ៍ចំពោះរូបគាត់ និងផ្ដល់កម្លាំងចិត្តដល់រូបលោកឲឆ្លងផុតជំងឺលើកនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ