បើម្លឹងៗតើអ្នកណាមិនមើល! Pancake ធ្វើអោយអ្នកគាំទ្រញ័របេះដូងទៀតហើយជាមួយនិងឈុតប៊ីគីនីដ៏ស៊ិចស៊ីនិងស្នាមញញឹមដ៏៏ស្រស់…!!មានរូបភាព
ខ្ពស់ វែង សខ្ចី សមជាអាយដលរបស់អ្នកគ្រប់គ្នាពិតៗសម្រាប់តារាសម្ដែងស្រី Pancake – Khemanit ព្រោះក្រៅពីទទួលបានរង្វាន់ការ៉ាតេពី Thai Supermodel Contest 2015 ហើយ រឿងស្នាដៃនៃការសម្ដែងក៏មិនបាច់និយាយ អាចនិយាយបានថាគ្រប់គ្រឿងគ្រប់យ៉ាងតែម្ដង

ជាក់ស្ដែង Pancake ក៏បានធ្វើអោយប្រិយមិត្តអ្នកគាំទ្រនាងដែលនៅក្នុង IG @khemanito ញ៉ាប់ញ័របេះដូងម្ដងទៀត នៅពេលសាម៉ីខ្លួនបានលើកយកឈុតហែលទឹកឆ្នូតការ៉ូលាយពណ៌ បង្ហាញអោយឃើញរាងដ៏ស្រស់ស្អាតដែលនាងបានមើលថែយ៉ាងល្អមករហូត បូកផ្សំជាមួយនិងភាពស្រស់ស្រាយស្នាមញញឹមឆកយកបេះដូងអ្នកមើលគ្មានសល់
រឿងនេះអ្នកគាំទ្រនាំគ្នាចូលចុចឡាយពេញទឹកពេញដី ព្រមទាំងប្រាប់ក្នុងសម្លេងតែមួយដូចគ្នាថា ក្រៅពីរូបភាពរបស់ Pancake នេះនិងធ្វើអោយក្ដៅដូចភ្លើងហើយ ស្នាមញញឹមស្អាតៗ របស់នាងធ្វើអោយពិភពលោកស្រស់ស្រាយឡើងភ្លាមៗ
អត្ថបទដោយ : នីត្តា










