ចិត្តល្អមែន! ​មាន សូនីតា ចង់បង្កើតកម្មវិធីចែកអាហារ និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋ ខណៈពេលនេះកំពុង…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា មាន សូនីតា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាពិសេសនោះគឺតាមរយៈសកម្មភាពក្នុងការជួយសង្គមជាច្រើនរបស់នាងកន្លងមកនេះ។

យ៉ាងណាមិញ ថ្មីៗនេះនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកំពុងចាប់អារម្មណ៍ នៅពេលឃើញនាងបង្ហោះសារបង្ហាញពីទឹកចិត្តដែលខ្លួនកំពុងតែចង់ផ្ដួចផ្ដើមធ្វើកម្មវិធីចែកអាហារនិងថ្នាំសង្កូវដល់បងប្អូនដែលជួបការលំបាកនិងបងៗជួរមុខដែលកំពុងបំពេញភារកិច្ចក្នុងការទប់ស្ដាត់ជម្ងឺកូវីដ១៩នេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះកញ្ញា បានបង្ហោះសាររៀបរាប់ថា៖

«សូមជំរាបសួរចា៎
សូនីតាចង់ធ្វើកម្មវិធីចែកអាហារនិងថ្នាំសង្កូវដល់បងប្អូនដែលជួបការលំបាកនិងបងៗខាងជួរមុខក្នុងកំឡុងពេលលំបាកនេះ
តើមានអ្នកណាចង់ចូលរួមជាមួយសូនីតាអត់?បើមានក្រុមហ៊ុនថ្នាំពេទ្យ រឺ បងប្អូនចង់ជំនួយជាថ្នាំរឹតតែប្រសើរ
ជាចុងក្រោយគឺដៃគូរសហការណ៍ក្នុងការដឹកជញ្ជូនទៅដល់ពួកគាត់ដែរផងដែរ
សូមអរគុណទុកជាមុន»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តតារាស្រីរូបនេះ និងសង្ឃឹមថាកម្មវិធីមួយនេះនិងចាប់ផ្ដើមបានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

អត្ថបទដោយ៖ស៊ីវលី