អីយ៉ាងមិននឹកស្មានថាហួងហែងដល់ថ្នាក់និងទេ! Nadech ផុសរូបបង្អួតសាច់ដុំពោះស៊ិចផេកតែបែរជាធ្វើអោយ Yaya ខឹងក្ដៅស្លឹកត្រចៀកព្រោះតែ……! មានរូបភាព
អោយតែចេញមកផុសបង្ហាញសាចដុំពេលណាដឹងតែធ្វើអោយកញ្ញាៗរំជួយបេះដូងគ្រប់ពេលសម្រាប់តួឯកប្រុស Nadech Kukimiya ហើយក៏ជាម្នាក់ដែលមើលថែរូបរាងខ្លួនឯងបានយ៉ាងល្អ ទោះបីជាពេលខ្លះក៏ប្រលែងៗ តេក៏អាចស្ដារឡើងវិញបានជាសាច់ដុំកង់ៗណែនៗក្នុងពេលមួយដែលខ្លួនបានកំណត់

ដោយថ្មីៗនេះ (22 មេសា 2021) កំលោះ Nadech ហាត់ប្រាណនៅផ្ទះតែក៏សុំថតរូបផុសក្នុង IG លេង សាម៉ីខ្លួនថតស្រមោលក្នុងកញ្ចក់ ទោះបីជាឃើញជាស្រមោលខ្មៅៗ តែសូមប្រាប់ថាស៊ិចផេកច្បាស់ពេញភ្នែក ណែនល្អណាស់ ជាដុំកង់ៗ ធ្វើអោយក្រមុំៗសុំពង្រីកអោយធំជាងនេះព្រោងព្រាត ផុសរូបបែបនេះចង់ដុតចិត្តមែនទេ សូម្បីតែ Margie Rasri នៅចូលទៅ comment ប្រាប់ថា “សុំបែបច្បាស់ៗ”
តែមានម្នាក់ដែលមើលទៅដូចជាមិនពេញចិត្តគឺ សង្សាម្ចាស់ចិត្ត Yaya Urassaya ដែលទៅ comment Emoji ខឹងមុខក្រហម អ្នកគាំទ្របង្អាប់ជាច្រើន បែបនេះបានន័យថាហួងហែងណាស់…..
អត្ថបទដោយ : នីត្តា





