ទៅសមុទ្រមិនបានតារាស្រីជើងចាស់នាង Marsha ស្លៀកប៊ីគីនីដេកហាលថ្ងៃមុខផ្ទះអញ្ចឹងតែម្ដង!!

ទៅណាមិនបានលេងអញ្ចឹងតែម្ដងទៅ! តារាសម្ដែងស្រីជើងចាស់តួឯកស្រីនៅតែមានប្រជាប្រិយភាពនាង Marsha Vadhanapanich ថ្មីៗនេះបានបង្ហោះរូបលេងក្នុងឈុតប៊ីគីនីស៊ិចស៊ីសំដិលថ្ងៃ តែសូមប្រាប់ថាមិនមែននៅសមុទ្រនោះឡើយទីនេះគឺលើផ្ទះ។

នៅខណះពេលមានករណីតារាថៃជាច្រើនដួងកំពុងឆ្លងជំងឺ Covid-19 ជាបន្ដបន្ទាប់ ធ្វើឲតារាៗដ៏ទៃទៀតបានសំងំនៅផ្ទះរៀងៗខ្លួនដើម្បីសុវត្ដិភាពនិងខ្លះរង់ចាំមើលលទ្ធផលធ្វើតេសរបស់ខ្លួន។ នឹកដល់ពេលទៅសមុទ្រលំហែកាយដេកហាលថ្ងៃ តារាស្រីនាង Marsha បានបង្កើតបរិយាកាសបែបនេះនៅផ្ទះ ក្នុងឈុតប៊ីគីនី ខ្យល់លើផ្ទះក៏ល្ហើយស្រស់ស្រាយដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ