ចេញហើយ! បទចម្រៀងរឿងភាគថ្មី តួឯកស្រីនាង Kimberly សម្ដែងជាកូនភ្លោះទាំងពីរ!!

ចេញហើយ! បទចម្រៀងសម្រាប់រឿងភាគថ្មីរបស់តួឯកស្រីនាង Kimberley Anne Woltemas សម្ដែងរួមគ្នាជាមួយតួឯកប្រុសលោក James Ma។ ដោយនេះគឺជាការចាប់ដៃគូគ្នាសារជាថ្មីម្ដងទៀតហើយសម្រាប់ដៃគូតារាមួយគូនេះ ក្រោយពីរឿងភាគមុនៗរបស់អ្នកទាំងពីរទទួលបានការគាំទ្រ។

រឿងភាគថ្មីនេះមានចំណងជើងថា สองเสน่หา (Song Sneha) បានប្រកាសថតតាំងពីឆ្នាំទៅមកម្លេះ ពេលនេះកំពុងត្រៀមចាក់បញ្ជាក់និងចេញឈុតខ្លីៗមកហើយ។ សម្រាប់ការដើរតួអង្គរបស់តារាស្រីនាង Kimberly នៅក្នុងរឿងនេះរូបនាងត្រូវសម្ដែងជាតួអង្គពីរលេងជាបងប្អូនភ្លោះ រឿងរ៉ាវនឹងច្របូកច្របល់យ៉ាងណាដែរបើសិនជាបងប្អូនទាំងពីរលង់ស្នេហ៍បុរសតែម្នាក់? តើអ្នកណាជាអ្នកដែលលោក James Ma ស្រលាញ់ពិតបើមានមុខមាត់ដូចគ្នាបែបហ្នឹង? កុំភ្លេចរង់ចាំតាមដានទស្សនា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ