Dew arisara ចេញមកបកស្រាយយ៉ាងច្បាស់ៗមិនខាំក្រោយខ្នង Bell Busaya ដែលចេញមកវាយប្រហារនាងក្នុង Instagram កន្លងមកតែនិង….! មានរូបភាព

Dew arisara បើកចិត្តនិយាយខ្ទេចគ្មានសល់រឿងឈ្លោះទាស់ទែងគ្នាបន្ទាប់ពី Bell Busaya  ចេញមកផុសវាយប្រហារដល់រឿងរ៉ាវផ្សេងៗបង្ហើបថាដាក់ពាក្យប្ដឹងហើយសុំធ្វើទៅតាមច្បាប់ចុះ

តួឆ្នាស់តួឆ្នើមស៊ិចស៊ី Dew arisara ក្រោយពីអង្គុយស្ងៀមមួយរយៈធំ ពីករណីដែល Bell Busaya ចេញមកផុសហែកហួររឿងរ៉ាវផ្សេងៗ ដែលជាប្រធានបទក្ដៅកាលពីដើមខែមេសាកន្លងមករហូតគ្រប់ៗគ្នាដាក់សំនួរសួរថាមានរឿងអ្វីកើតឡើង

ជាក់ស្ដែង Dew arisara បានចេញមកបើកចិត្តជាលើកដំបូងតាមកម្មវិធីចែករំលែកប៉ុស្ដិ៍ GMM 25 ដែលមានស្រមោចខ្មៅជាពិធីករនិងអ្នកដទៃពីររូបទៀត គឺជាការនិយាយបើកចំហរគ្មានសល់គ្មានការលាក់លាមគ្មានការរអាក់រអួលធ្វើទាំងអស់ ដោយនាងប្រាប់ថាមិនធ្លាប់ធ្វើបាបអ្នកណា ខ្លួនឯងត្រូវគេធ្វើបាបដោយត្រូវគេដាល់ មិនមែនជាគូភាគីជាអ្នកធ្វើតែជាមិត្តភ័ក្ដរបស់គូភាគី ព្រមទាំងប្រាប់ទៀតថាបានដាក់ពាក្យបណ្ដឹងដើម្បីការពារកេរ្ដិឈ្មោះពេលខាងមុខបន្ដទៀតក៏ធ្វើទៅតាមច្បាប់

” Dew មិនបានធ្វើបាបអ្នកណាទេ Dew ត្រូវគេដាល់មិនមែនជាគូភាគីតែជាមិត្តភ័ក្ដរបស់គូភាគី រត់មកធ្វើបាបយើងហើយក៏រត់គេចខ្លួនបាត់ទៅយើងខ្លួនឯងក៏បានដួលទៅហើយ តែអ្នកសម្ដែងសិស្សីប្អូនគាត់ទទួលយើងបានជាមុនទាន់ពេល”

“ស្គាល់តែមិនបានស្និតស្នាលគ្នា មិនបានជាមិត្តភ័ក្ដក្នុងក្រុម តែគ្រួសារយើងស្គាល់គ្នា ព្រោះជាអ្នកតាមខេត្ត Nakhon Sawan និង Singburi Dew ជាក្មេងខេត្ត Singburi លោកប៉ាអ្នកម៉ាក់ស្គាលមា៉ក់របស់គាត់ បងប្រុស Dew ជាអ្នកនយោបាយក្នុងខេត្តទើបស្គាល់គ្នា”

“ហេតុផលដែលនៅស្ងៀមមិនចេញមកនិយាយអ្វីសោះចំពោះហេតុការណ៍នេះ នៅពេលនិងសម្រាប់​Dew គ្មានបានអ្វីនោះទេ គឺពេលមកដឹងរឿងថាបន្ទាប់ពីចុះទូកហើយមានអ្នកឆ្លងកូវីដ និយាយតាមជាក់ស្ដែង ពត៌មាននេះនិងកូវីដ យើងខ្លាចកូវីដច្រើនជាង Dew ត្រូវទៅពិនិត្យរកកូវីដហើយត្រូវឃុំខ្លួន និយាយត្រង់ៗ ស្រលាំងកាំងនិងកូវីដខ្លាំងណាស់ រហូតមិនបានទៅចាប់អារម្មណ៍អ្វីដែលគាត់ផុសឬអ្វីទាំងអស់ ហើយក៏មិនគិតថានិងយក IG ទៅតស៊ូនិងអ្នកណា”

ខាងសាក្សីរបស់ Dew ប្រាប់ថាដែលប្ដឹងរឿងការធ្វើបាបរាងកាយ នាំប្អូនតារាសិស្សប្អូនទៅធ្វើជាសាក្សី ចំណែករឿងផុសវាយប្រហារដែលធ្វើអោយមានការខាតបង់កិត្តយស កំពុងតែប្រមូលភស្ដុតាង

“បានចូលទៅសួរពិតមែន ដោយរូបភាពដែលបានឃើញនិងមិនមែនជាការកុហកនោះទេ តែវាជាគួសម វាជាការសមរម្យ យល់ថាវាដូចជាព្រះអាទិត្យលិច តែយើងនៅប្រទេសថៃ អ្វីដែលគួធ្វើមិនគួធ្វើ ពេលយើងឃើញថាវាសក្ដ័សម Dew ដើរទៅសួរថាវាគឺជាអ្វី គាត់ក៏ឆ្លើយតបរាក់ទាក់ដូចជាព្រះអាទិត្យលិច Dew ក៏អូខេ Dew ក៏ដើរមកនៅជាមួយមិត្តភ័ក្ដតែប៉ុណ្នឹង”

“ចំណែករឿងដែលនិយាយដល់ប៉ាគាត់ ប្រសិនបើបានមើលការផ្ដល់បទសម្ភាសន៍របស់ប្អូន Jeans ហើយ យើងមិនបានមកនិយាយកែខ្លួនហើយប្អូនក៏ប្រហែលជាមិនយកកេត្តឈ្មោះកិត្តយសរបស់ខ្លួនមកជួយយើងនោះទេ”

” Dew អូខេគ្រប់ភេទណាចា Dew មានការនិយាយជាមិត្តភ័ក្ដពិតមែន រឿងគាត់ តែមិនបានមានចេតនានិយាយពីគាត់មិនល្អ យើងគ្រាន់តែសួរថាហេតុអ្វីបានជាប៉ាគាត់ស្ថិតក្នុងស្ថានភាពបែបនិង ហេតុអ្វីបានជាមកដល់ចំណុចនេះ ដូចជាការនិយាយដើមគេ Dew មិនមានចេតនានិងថាអោយគាត់ និស្ស័យ Dew ប្រសិនបើនិយាយប្រាប់ថានិយាយ”

“បន្ទាប់ពីនេះប្រហែលជាលែងចូលមកពាក់ព័ន្ធអ្វីទៀតហើយ ចង់អោយរឿងនេះធ្វើទៅតាមច្បាប់ទៅចុះ តាមពិតទៅក៏មិនចង់អោយធំដុំធ្ងន់ធ្ងរអ្វី លោកប៉ា Dew និងអ្នកម៉ាក់គាត់ច្បាស់ជាមានការនិយាយគ្នាហើយ តែក៏ចង់អោយខាងច្បាប់ជាអ្នកចាត់ការទៅ ប្ដឹងព្រោះតែយើងក៏ត្រូវការការពារខ្លួនឯងដែរ យើងមិនកេរ្ដឈ្មោះយើងត្រូវតែការពារអោយភាពយុត្តធម៌ជាអ្នកកាត់ក្ដីទៅចុះ”

អត្ថបទដោយ : នីត្តា