អ្នកបណ្ដាញសង្គមអត់សើចជាមួយទេ! Pat Napapa ផ្ទុះការរិះគន់រឿងអោយកូនប្រុសហៅលោក Power Patch ថាប៉ាៗ គ្មានចេះ….! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គមភ្លាមៗសម្រាប់វីដេអូដែលបានផុសចែករំលែកនៅលើ IG  @2020entertainment ដែលបង្ហាញអោយឃើញរូបភាពនៅពីក្រោយឆាកនៃការធ្វើការរបស់កម្មវិធី Ten am ព្រមទាំងថតស្គ្រីន caption របស់លោក “Power Patch ដល់ថ្នាក់គាំងនិយាយមិនចេញពេលត្រូវ Pat Napapa ប្រាប់កូនប្រុសអោយហៅប៉ា”

ដោយនៅក្នុងវីដេអូោខាងលើ ជាការកត់ទុកពីសកម្មភាពញោះគ្នាលេងរបស់តារាកិត្តយសទាំងពីរ Power Patch និង Pat Napapa ដែលបានមកជួបគ្នានៅក្នុងកម្មវិធី ដោយខាងតារាសម្ដែងស្រីអារម្មណ៍ល្អ ជាអ្នកហាមាត់លេងប្រាប់អោយកូនប្រុសក្នុងវ័យកំពុងរពិស ជំរាបសួរអ្នកចម្រៀងកំលោះព្រមទាំងប្រាប់ថាប៉ាៗ រហូតធ្វើអោយអ្នកនៅជំវិញខ្លួនផ្ទុះសំណើតឡើងមក

តែថានៅខាងក្រោមផុសដូចគ្នានោះគឺ បែរជាមានអ្នកបណ្ដាញសង្គមមួយចំនួនចូលទៅ comment បង្ហាញការយល់ឃើញចំពោះភាពមិនសក្ដ័សមដែល Pat Napapa សម្ដែងចេញមិនថា “វាមិនកំប្លែងទាល់តែសោះចំពោះរឿងនេះ មិនថាចំពោះខ្លួន លោក Power Patch ឬក៏អារម្មណ៍របស់កូនប្រុសផ្ទាល់ ពេលខ្លះវាអាចជាភាពសប្បាយរីករាយរបស់មនុស្សចាស់ តែមានសួរក្មេងទេថាជាការកំប្លែង” ហើយ ” Pat ខ្លាំងពេកហើយ ហួសហេតុការងារ មើលខាងប្រុសផងថាគេលែងជាមួយអត់ អោយកិត្តយសខ្លួនឯងខ្លះផង កូនផងដែរ ជាមនុស្សស្រី”

ក្នុងខណៈពេលដែលគ្រប់គ្នាក៏មើលឃើញថាស្ថានភាពក្នុងវិដេអូគ្រាន់តែជាការញោះគ្នាលេងដើម្បីកែភាពធុញថប់ហើយចង់អោយសម្លឹងមើលថាជាការកំសាន្ដច្រើនជាងការមករិះគន់ដ្រាម៉ាដាក់គ្នា

អត្ថបទដោយ : នីត្តា