មង្គលការស្ងប់ស្ងាត់ តារាស្រីនាង Jib រៀបការហើយមានគ្រួសារទាំងពីរចូលរួមឲពរ!!

តារាសម្ដែងនិងជាអ្នកចម្រៀងជើងចាស់ក្នុងសិល្បៈថៃនាង Jib Kullatida ពេលនេះលាភាពនៅលីវសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍ដែលស្រលាញ់គ្នាជាច្រើនឆ្នាំហើយ។

ដោយទាំងគូគម្រោងរៀបការជាយូរតែដោយហេតុការផ្ទុុះឡើងនៃជំងឺ Covid-19 ធ្វើឲអាក់ខាន ពេលនេះមង្គលការរបស់គូស្នេហ៍គូនេះបានកើតឡើយហើយក្នុងការរៀបចំយ៉ាងស្ងប់ស្ងាត់មានការចូលរួមតែពីសំណាក់សមាជិកគ្រួសារទាំងពីរតែប៉ុណ្ណោះ។ គ្រួសារទាំងពីរសម្រេចចិត្តរៀបចំពិធីមង្គលការធ្វើឡើងជាលក្ខណះគ្រួសារមានការចូលរួមមិនដល់១០នាក់ តារាស្រីនាង Jib ក្នុងឈុតរ៉ូបសកូនក្រមុំយ៉ាងស្រស់ស្អាតបានទទួលការជូនពរពីចាស់ទុុំក្នុងផ្ទះ។ ក្រោយចប់ពិធីរូបនាងក៏បានបង្ហោះរូបរៀបការទទួលបានការជូនពរពីមិត្តភក្ដិនិងអ្នកគាំទ្រក្នុងបណ្ដាញសង្គមផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ