នរណាថាបែកគ្នាមិនមិនអាចត្រូវគ្នាវិញ! មើល New និង Maysa ត្រូវគ្នាវិញឡើងផ្អែមល្ហែម!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃប្រុសរូបសង្ហាលោក New ដែលមួយរយៈពេលមុនទំនាក់ទំនងស្នេហារវាងលោកនិងកញ្ញា Maysa ត្រូវបានបញ្ចប់ ធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។

តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល ទទួលដំណឹងថាលោក New និង Maysa បានត្រូវរូវគ្នាវិញ និងថែមទាំងឃើញអ្នកទាំងពីរបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនិងគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ នៅក្នុងថ្ងៃកំណើត Maysa យើងក៏បានឃើញអ្នកទាំងពីររៀបចំកម្មវិធីជាមួយគ្នា​ និងបង្ហាញភាពស្និតស្នាលយ៉ាងផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី