តួឯកស្រីនាង Namwan ទើបតែជាពីកូវីដ ត្រូវមកដឹងដំណឹងអ្នកម្ដាយលាចាកលោកទៀត!!

តារាសម្ដែងស្រីរូបស្រស់តួឯកស្រីកំពុងរះនាង Namwan Raknapak ថ្មីៗនេះខ្លួននាងទើបតែត្រូវទៅសម្រាកព្យាបាលជំងឺ Covid-19 ពេលនេះត្រូវមកដឹងដំណឹងបាត់បង់អ្នកម្ដាយទៀត។

ដោយតារាស្រីនាង Namwan ក្រោយពីធ្វើតេសរកឃើញថាខ្លួនមានឆ្លងជំងឺ Covid-19 រូបនាងក៏បានបញ្ជូនទៅព្យាបាលក្នុងមន្ទីពេទ្យមួយរយះ ពេលនេះរូបនាងបានពិនិត្យឃើញថាអវិជ្ជមានហើយ។ តែមិននឹកស្មានមកដល់ផ្ទះមិនយូរប៉ុន្មាន ស្រាប់តែអ្នកម្ដាយលាចាកលោកចោលរូបនាងហើយ។ តារាស្រីនាង Namwan សោកស្ដាយជាខ្លាំងដែលមិនបាននៅមើលថែម៉ែតទៅទៀត រូបនាងបានបង្ហោះសារជូនដំណើរអ្នកម្ដាយជាចុងក្រោយប្រាប់ថា ម៉ែទៅបានសុខហើយ លែងពិបាកទ្រាំឈឺចាប់ជាមួយនឹងជំងឺហើយ។ យ៉ាងណាក៏ដោយរូបនាងមិនបានប្រាប់ថាអ្នកម្ដាយនាងស្លាប់ដោយសារតែជំងឺអ្វីនោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ