សុវត្ដិភាពទាំងម្ដាយទាំងកូន ពេលនេះតារាស្រីនាង Yardthip​​ បានមកដល់ផ្ទះហើយ!!

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yardthip Rajpal ថ្មីៗនេះបានធ្វើឲអ្នកគាំទ្រជាច្រើនព្រួយបារម្មណ៍ពីរូបនាងជាខ្លាំងក្រោយពីដឹងដំណឹងថារូបនាងឆ្លងជំងឺ Covid-19 ទាំងដែលនាងទើបតែប្រកាសដំណឹងមានផ្ទៃពោះរួចមិនយូរប៉ុន្មាន។

មិត្តភក្ដិក្នុងសិល្បៈព្រមទាំងអ្នកគាំទ្របារម្មណ៍ពីតារាស្រីនាង Yardthip ព្យាបាលជំងឺCovid-19 ទាំងដែលមានកូនក្នុងផ្ទៃ ថែមនេះជាកូនដំបូងរបស់នាងដែលទើបពពោះទៀត។ ពេលនេះតារាស្រីនាង បានប្រាប់ស្ថានភាពបច្ចុប្បន្នរបស់នាងនិងកូនហើយគឺសុវត្ដិភាពទាំងម្ដាយនិងកូន ពេលនេះរួចនាងបានទទួលការព្យាបាលនិងបានចេញមកសម្រាកនៅផ្ទះវិញហើយ។ រូបនាងបានសសេរសារអរគុណដល់ក្រុមគ្រូពេទ្យ មិត្តភក្ដិនិងអ្នកគាំទ្រដែលផ្ដល់កម្លាំងចិត្តដល់នាងនិងកូន។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ