ត្រលប់មកផ្អែមល្ហែមបេះដូងស៊ីជំពូរសារជាថ្មីវិញហើយ សម្រាប់តារាសម្ដែងស្នាដៃឆ្នើមតួឯកប្រុសកំពុងរះក្នុងសិល្បៈថៃលោក New Chaiyapol ក្រោយពីមួយរយះមុនមានចំណងស្នេហាបែកបាក់ចែកផ្លូវគ្នាជាមួយអតីតសង្សារ។
ដោយលោក New និងគូស្នេហ៍ក្រៅរង្វង់សិល្បៈឈ្មោះថា Maysa ធ្លាប់ទាក់ទងមើលចិត្តគ្នាតែក៏បានបែកបាក់គ្នា។ ពេលនេះទាំងគូត្រូវបានសង្ស័យថាត្រលប់មកត្រូវរ៉ូវគ្នាវិញ ក្រោយពីបានបង្ហោះរូបគូក្នុងថ្ងៃកំណើតនាពេលថ្មីៗនេះ។ លោក New ក៏បានបង្ហោះរូបព្រមពាក្យជូនពរដល់សង្សារក្នុងថ្ងៃកំណើត និងទទួលបានការ Comment ជូនពរពីអ្នកគាំទ្រផងដែរ សម្រាប់ការត្រលប់មកស្រលាញ់គ្នាម្ដងទៀតរបស់អ្នកទាំងពីរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ