តើមានរឿងអ្វីកើតឡើងចេសចំពោះ Esther រូបភាពគូជាមួយ Ken បានបាត់អស់ពី IG ឬមួយប្ដូពីឋានៈពីសង្សាទៅជា….! មានរូបភាព
ក្លាយទៅជាប្រធានបទក្ដៅដែលគ្រប់គ្នាចាប់អារម្មណ៍មួយរំពេច សម្រាប់គូស្នេហ៍តារាថៃ Esther Supree ជាមួយនិង Ken Phupoom

នៅពេលដែលអ្នកពូកែសង្កេតលើអនឡាយបានឃើញថា រូបភាពគូផ្អែមល្ហែម នៅលើ IG @esthersupree របស់ខាងស្រីដែលតែងតែផុសមុននេះ បានបាត់អស់គ្មានសល់ ហើយដោយហេតុការណ៍នេះបានធ្វើអោយអ្នកបណ្ដាញសង្គមរួមទាំងអ្នកគាំទ្រសង្ស័យថាមានរឿងអ្វីកើតឡើងចំពោះឋានៈ ស្នេហាអ្នកទាំងពីរ
ខណៈពេលជាមួយគ្នា IG @ken_phupoom ខាងប្រុស បែរជានៅមានរូបភាពគូដដែលនិងធម្មតា
រឿងនេះមានតែតាមដានបន្ដទៀតហើយថា ស្នេហាអ្នកទាំងពីរមានរឿងអ្វីកើតឡើង នៅស្រលាញ់គ្នាដូចដើមឬយ៉ាងណា
អត្ថបទដោយ : នីត្តា










