ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្ងៃខួបកំណើតរបស់តារាចម្រៀង សួស វីហ្សា ឆ្នាំនេះ មិនបានរៀបចំអ្វីនោះទេ ព្រោះតែពេលនោះអ្នកនាង ត្រូវធ្វើចត្តាឡីស័ក ក្រោយពេលព្យាបាលជម្ងឺកូវីដ១៩ជាសះស្បើយផងដែរ។
តែយ៉ាងណាមិញ ក្រោយពេលអ្នកនាងបានវិលជុំគ្រួសារវិញ ស្រាប់តែលោកថមមី ដែលជាស្វាមីរៀបចំកម្មវិធីខួបកំណើតដ៏សាមញ្ញមួយជុំគ្រួសារ និងបានរៀបរាប់សារទៅកាន់ភរិយាថា៖
«Happy birthday ប្រពន្ធសំលាញ់ ទោះលើសថ្ងៃក៍ពិតមែនតែក៍បងមិនភ្លេចថ្ងៃខួបអូនដែរ ពិបាកណាស់ទម្រាំរកទិញនំខេកបានសម័យកូវីដនេះ សំខាន់ Jenny ធ្វើខ្លួនសាហាវជាងម្ចាស់ខួប
បងសូមជូនពរអោយអូន មានសុខភាពល្អ សំណាងល្អ ប្រកបការងារជោគជ័យគ្រប់ភារកិច្ចរួមទាំងមុខជំនួញ សម្រស់កាន់តែស្អាត ជាពិសេសទៅណាមកណាមានតែគេស្រលាញ់ចូលចិត្តក៉ំអោយមានសត្រូវមកបៀតបៀន ស្រលាញ់កូននិងប្តីអោយខ្លាំងៗ សូមអោយក្រុមគ្រួសារយើងសុខសប្បាយទាំងអស់គ្នា ឆ្នាំនេះខុសពីឆ្នាំមុនៗព្រោះខួបលើកនេះរាងស្ងប់ស្ងាត់ដោយសារកូរូណា ចឹងយើងត្រូវ ៣ក៉ំ ៣ការពារ
អ្វីពិសេសជាងហ្នឹងទៀតគឺឆ្នាំនេះ ២០.០៤.២០២១ យើងបានផ្ល៉ំទៀននំខេក ៣នាក់កូនស្រីសំលាញ់ដ៍សែនខ្ចូត សែនឆ្លាត ថង សាម៉ូលីណា របស់យើង
បងប្អូនមានវិញមានអ្វីជូនពរគាត់ទេ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប ព្រោះឃើញស្វាមីអ្នកនាង សួស វីហ្សា ស្រលាញ់ ជាពិសេសគិតគូរដល់អ្នកនាង ទោះបីថ្ងៃកំណើតហួសក៏នៅតែរៀបចំនំខេកជូនភរិយាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី