ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃស្រី Tangmo មានបញ្ហារឿងកែកុនមុខ រហូតបណ្ដាលឲ្យបាត់បង់ការងារសិល្បៈអស់មួយរយៈពេលធំថែមទៀតផង។
តែយ៉ាងណាមិញ ក្រោយពេលទទួលបានការព្យាបាលមិនមើលថែមមួយរយៈពេលមក យើងសង្កេតឃើញថាមុខមាត់របស់នាង ពេលនេះប្រែជាស្រស់ស្អាតឡើងវិញហើយ គ្មានបញ្ហាត្រង់ចំណុចណានោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពដែលអ្នកជំនាញផាត់មុខម្នាក់ បានតុបតែងមុខឲ្យនាងដើម្បីចូលរួមក្នុងកម្មវិធីផ្ទាល់ខ្លួន មើលទៅសម្រស់នាងពិតជាស្រស់ស្អាតយ៉ាងខ្លាំង នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី