ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya ដែលនាងមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ ហើយថែមទាំងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នាងតាមរយៈបណ្ដាញសង្គមជារឿយៗទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាមួយការលេងម៉ូតសក់ក្រង តូចៗ មើលទៅដូចជាក្មេងៗអញ្ចឹង ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរកំពូលតារាស្រីរូបនេះ ពូកែនឹករកស្ទាយ៍តុបតែងខ្លួនបែប ប្លែកៗ ឃ្យូតៗ មើលទៅពិតជាគួរឲ្យស្រលាញ់ និងទាក់ភ្នែកខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី