លោក Nakom គឺជាតារាកំប្លែងជើងចាស់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប ដែលភាគច្រើនមហាជនបានស្គាល់គាត់ច្បាស់ក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ។ ចាប់ពីថ្ងៃនេះតទៅ ទស្សនិកជនលែងបានឃើញលោកសម្តែងរឿងថ្មីទៀតហើយ ដោយសារតែកូវីដ ១៩ ដ៏កាចសាហាវមួយនេះ បានឆក់យកជីវិតលោកទៅជារៀងរហូតហើយ។
លោកបានទទួលមរណះភាពក្នុងវ័យ ៦៣ឆ្នាំ ដោយជំងឺកូវីដ១៩ ហើយលោកបានឆ្លងហើយចូលព្យាបាលនៅថ្ងៃទី ១២ ខែមេសាមកម៉្លេះ តែដោយសារតែលោកមានជំងឺប្រចាំកាយស្រាប់ គ្រូពេទ្យបានខិតខំអស់ពីសមត្ថភាពយ៉ាងណា ក៏លោកមិនអាចទប់ទល់ យកឈ្នះជំងឺកូវីដ ១៩នេះបានដែរ។ លោកអោយវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព៕