Dew arisara និងសង្សាស្រលាញ់គ្នា 6ខែតែដូចប្ដីប្រពន្ធ 6ឆ្នាំរៀបចំជប់លៀងគម្រប់ខួបសុទ្ធតែងូចទឹកជាមួយគ្នា!! មានរូបភាព
ជាប់ជាលំដាប់គូស្នេហ៍លេខមួយសម្រាប់គូរបស់តារាស្រីតួឆ្នាស់ Dew arisara និងសង្សាកំលោះជនជាតិអ្នកមានហៃសូ Sebastian Lee រួចជាស្រេចទៅហើយ

នៅពេលថ្មីៗនេះនៅលើ IG របស់អ្នកទាំងពីរបានផុសរូបភាពដ៏ពិសេស ក្នុងឪកាសគម្រប់ខួប 6ខែនៃស្នេហារបស់អ្នកទាំងពីរ ដែលបានរៀបចំឡើងនៅមាត់ឆ្នេរហួហិន នៅក្រោមបរិយាកាសដ៏សែនរ៉ូមែនទិច
ហើយក្រៅពីនេះបានឃើញរូបភាពផ្អែមល្ហែមរបស់ Dew និងសង្សាដែលបានកៀកកើយគ្នាទទួលទានអាហារពេលល្ងាចបែបផ្ទាល់ខ្លួនដែលមានត្រឹមតែផ្ទៃមេឃ និងរលកសមុទ្រជាសាក្សី រឿងនេះទាំងពីរនាក់ក៏នៅបានបង្ហាញរូបថតក្នុងកំឡុងពេលផ្ទាល់ខ្លួន…..ពេលកំពុងទ្រាំទឹកបំបាត់ក្ដៅក្នុងអាង និងធ្វើអោយហ្វេនៗត្រូវពិនិត្យពិច្ច័យមើលយ៉ាងច្បាស់ៗ
ខណៈដែលគ្រប់គ្នា comment ចូលរួមសម្ដែងការត្រេកអជាមួយនិង Dew ក៏មានបង្អាប់លេងទៀតថា នេះត្រឹមតែជប់លៀងគម្រប់ខួប 6ខែ រៀបចំដល់ថ្នាក់នេះហើយ ចុះទំរាំតែដល់ពេលសុំគ្នារៀបការទៀតនោះមិនដឹងជាផ្អែមយ៉ាងណាទៅ
អត្ថបទដោយ : នីត្តា











