អនាគតកូនប្រសារឃើញមួយបាត់មួយ! ថ្ងៃខួបកំណើតលោកប៉ារបស់ Pok ឃើញតែ Taew បាត់ Aum មិនបានចូលរួមជុំគ្នាតែមាន….! មានរូបភាព

Aum Patcharapa ផ្ញើរដើម  Olive ក្រអូបដើម្បីជំរាបសួរលោកប៉ារបស់ហៃសូ Pok នៅក្នុងថ្ងៃខួបកំណើតទោះបីជាសាម៉ីខ្លួនមិនបានទៅចូលរួមតែចំណងទំនាក់ទំនងនៅតែស្អិតរមួតដូចដើម

បន្ទាប់ពីគ្រួសាររបស់ហៃសូ Pok បានរៀបចំខួបកំណើតរបស់លោកប៉ាយ៉ាងកក់ក្ដៅលក្ខណៈគ្រួសារដែលមានតែកូនៗចូលរួមជូនពរនិងចូលរួមថតរូបផ្លុំទៀននំខេកជាមួយលោកប៉ា ហើយនៅក្នុងនោះក៏មានតួឯកស្រីស្អាត Taew Natthaporn សង្សារបស់លោក Pranai ចូលរួមដែល គ្រប់គ្រប់គ្នាអាចនិងសម្លឹងរកមើល Aum Patcharapa សង្សារបស់លោក Pok ថាទៅចូលរួមដែលរឺទេ

After Footer (Active) - damrei Mr1 Zone2

ពីររូបថតដែលគ្មានចំណែក តែខាងលោកប៉ាបានថេកអគុណ Aum តាមរយៈ IG ជាមួយនិងរូបដើម Olive ក្រអូប ព្រមទាំងប្រាប់ទៀតថា “អគុណសម្រាប់ដើម  Olive”  ខាង Aum ក៏បានចូលទៅសរសេរពាក្យជូនពរយ៉ាងគួអោយស្រលាញ់និងរំភើបចិត្ត “រីករាយថ្ងៃកំណើតចាលោកប៉ា សុខភាពល្អនិងរឹងមុំាណាចា”

សូមប្រាប់ថ្វីត្បិតតែមិនបានឃើញរូបភាពគូរបស់ Aum-Pok ព្រោះត្រូវរក្សាគម្លាតដើម្បីសុវត្តិភាពពីរោគសិន តែទោះបីជាខ្លួនទៅមិនបានតែក្ដីស្រលាញ់និងចំណងស្នេហាស្អិតរមួតដូចដើមតែម្ដងហើយថា

អត្ថបទដោយ : នីត្តា