ច្បាស់ណាស់ថាម្នាក់នេះ! Taew Natthaporn ញញឹមយ៉ាងមានក្ដីសុខពេលបានចូលរួមថ្ងៃកំណើតលោកប៉ាហៃសូ Pranai យ៉ាងពេញមុខពេញមាត់ព្រមទាំង…..! មានរូបភាព
តំណែងកូនប្រសារស្រីត្រកូល Phornprapha ថ្ងៃអនាគតមិននៅឆ្ងាយពីដៃ បន្ទាប់ពីបានឃើញរូបភាពរបស់តារាសម្ដែងស្រី Taew Natthaporn រួមស៊ុមជាមួយនិងគ្រួសារសង្សាយ៉ាងកក់ក្ដៅ មុននេះក៏ទើបតែមានរូបភាពរួមគ្រួសារក្នុងថ្ងៃកំណើតរបស់លោកប៉ាហៃសូ Pranai

ហើយរូបភាពជាក់ស្ដែងក្នុងថ្ងៃកំណើតរបស់លោកប៉ាហៃសូ Pranai ក៏បានឃើញរូបរបស់ Taew ទៅចូលរួមដែរថែមទាំងរួមចិត្តគ្នាផុសរូបភាពគ្រួសារនៅក្នុង IG ទាំងហៃសូ Pranai មានទាំងផុសរូបនិងសរសេរឃ្លាជូនពរថ្ងៃកំណើតលោកប៉ាទៀតថា “Happy bday super dad”
ចំណែកឯ Taew ក៏បានផុសឃ្លាខ្លីៗដែលថា “Happy Birthday ka @phornpinit” ព្រមទាំងមានផុសនៅក្នុង story IG ជាសកម្មភាពដ៏កក់ក្ដៅ ដែលពីនាក់បងប្អូន ហៃសូ Pranai និងបងប្រុសហៃសូ Pok ជួយគ្នាធ្វើម្ហូបដ៏ពិសេសដើម្បីញុំារួមគ្នា អាចនិយាយបានថាកក់ក្ដៅខ្លាំងណាស់ ជាមួយរូបភាពនេះនៅផ្ទះជុំគ្នា
អត្ថបទដោយ : នីត្តា
















