អស់សំណើច! ពេលឃើញអ្នកគាំទ្រស្រី​ ស្និទ្ធស្នាលជាមួយនឹងសង្សារពេក Kimberley បែរជាធ្វើបែបនេះ?

កាលពីយប់មិញនេះ នៅលើបណ្តាញអ៊ីនស្តារក្រាមមួយ បានបង្ហោះនូវរូបភាពមួយសន្លឹក គួរឱ្យអស់សំណើចណាស់។

ដោយនៅក្នុងនោះផងដែរ គេឃើញពេលនារីជាអ្នកគាំទ្រម្នាក់ គ្រាន់តែអង្គុយថតជិតតារាសម្តែង Mark Prin បន្តិចសោះ កញ្ញា Kimberley ស្រាប់តែយកដៃម្ខាងរបស់នាងដាក់លើស្មានារីអ្នកគាំទ្រម្នាក់នេះ ព្រមទាំងធ្វើទឹកមុខប្រច័ណ្ឌនាង និង Mark Prin យ៉ាងខ្លាំង។

ឃើញស្លូតៗបែបនេះមែន ប៉ុន្តែ Kimberley ប្រច័ណ្ឌដាក់សង្សារខ្លួនខ្លាំងណាស់ ឃើញស្រីៗអង្គុយជិត ហើយថតរូបបែបស្និទ្ធស្នាលបន្តិចបន្តួចក៏មិនបានដែរ។

ហេតុតែមានសង្សារជាប្រុសស្អាត គឺបែបនេះមែន តាមហួងហែងសម្បើមណាស់ ឃ្លាតពីភ្នែកបន្តិចមិនបាននោះទេ ខ្លាចស្រីផ្សេង គេដណ្តើមឆក់យកទៅបាត់ពីខ្លួន៕