មើលរឿងអី! ស្ងាត់ៗ ជី ដេវីដ លុបវីដេអូចម្រៀងរបស់ខ្លួនទាំងអស់ចេញពីYoutubeខ្លួន!

កាលពីម្សិលមិញនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងរ៉េបល្បីឈ្មោះលោក ងួន ចាន់ដេវីត បានបង្ហោះសារថានឹងលុបបទចម្រៀងទាំងអស់របស់ខ្លួនចេញពីបណ្ដាញសង្គមYoutube។

តែកន្លងទៅមិនបានប៉ុន្មានផង ស្រាប់តែគ្រប់គ្នាបានឃើញថា គណនីYoutube របស់លោកត្រូវបានលុបវីដេអូចេញអស់បាត់ទៅហើយ ខណៈរឿងនេះពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ និងចង់ដឹងថាហេតុអ្វីបានជាតារាប្រុសរូបនេះ ធ្វើបែបនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ វិស័យចម្រៀងរ៉េប និងជីវិតក្នុងសិល្បៈរបស់តារាចម្រៀងប្រុសរូបនេះ ហាក់បីដូចជាមិនសូវសមប្រកប និងពេលខ្លះជួនរឿងជាច្រើន រហូតធ្វើឲ្យលោកគិតថាចង់បោះបង់អាជីពនេះទៀតផង តែស្រាប់តែពេលនេះលោកបានលុបវីដេអូចម្រៀងខ្លួនចេញយ៉ាងស្ងាត់ៗអស់អញ្ចឹង ធ្វើឲ្យគ្រប់គ្នាឆ្ងល់ខ្លាំងណាស់៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី