គូស្នេហ៍តារា Mai និង Ter ចំណងស្នេហ៍មានតែផ្អែមល្ហែមទៅមុខ បង្ហោះរូបគូព្រោងព្រៀតទៀតហើយ!!

គូនេះមានតែភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង! គូស្នេហ៍តារា តួឯកស្រីនាង Mai Davika និងតួឯកប្រុសលោក Ter Chantavit បង្ហោះរូបគូព្រោងព្រៀត ដើរកំសាន្ដជិតៗក្នុងថ្ងៃសម្រាក។

ដោយតារាប្រុសស្រីទាំងពីរដួងនេះតាំងពីថ្ងៃបើកបង្ហាញទំនាក់ទំនងគ្នាមក គឺមានរូបគូឲអ្នកគាំទ្រឃើញមិនដែលដាច់ ថែមជាគូដែលមកក្រោយគេតែមានរូបច្រើនជាគូតារាមុនៗទៅទៀត។ គួរបញ្ជាក់ផងដែរថាតួឯកប្រុសស្រីនាង Mai និង Ter ផ្ដើមការជិតស្និទ្ធពីការសម្ដែងរឿងរួមគ្នាទាំងគូមានរឿងភាគគូដែលមានចំណងជើងថា Chai Mai Jing Ying Tae ពេលនេះមិនមានរឿងគូតែមានរូបក្រៅឆាកស្វីតៗឲមើលតែម្ដង។

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ