មានស្នេហាហើយទេដឹង! Boy Pakorn ជាមួយបាច់ផ្កាកូលាបស្រស់ដ៏ស្រស់ស្អាតបូករួមនិង caption ផ្អែមល្ហែមឡើងមិត្តភ័ក្ដថា….! មានរូបភាព

តាមដានរងចាំមកជាយូរថាពេលណាតារាប្រុសអារម្មណ៍ល្អ Boy Pakorn និងបើកចិត្ត បើកបង្ហាញម្ចាស់ចិត្តទៅ បន្ទាប់ពីមានពត៌មានជាមួយក្រមុំៗជាច្រើននាក់ ប៉ុន្ដែនៅតែមិនទាន់មាននារីណាម្នាក់ដែលកំលោះ Boy និងមានទំនាក់ទំនងច្បាស់លាស់មើលចិត្តមើលថ្លើមទាល់តែសោះ

តែជាក់ស្ដែងដូចជាមានស្រមោលនិងមានស្នេហា ព្រោះកំលោះ Boy បានបង្ហាញរូបភាពបាច់ផ្កាដ៏ធំ ព្រមជាមួយនិងឃ្លាដែលធ្វើអោយគ្រប់គ្នាត្រូវគិតវែងឆ្ងាយ

ដោយជាក់ស្ដែង Boy បានផុសរូបភាពខ្លួនឯងញញឹមថ្ពាល់ប៉ោងគូជាមួយបាច់ផ្កាធំនៅក្នុង IG ព្រមជាមួយ​ caption ខ្លីៗតែមានផ្អេមល្ហែមថា “ស្នេហាបាត” បញ្ជាក់ដោយរូបបេះដូងពណ៌ក្រហម

រឿងនេះមិត្តភ័ក្ដនៅក្នុងសិល្បៈចូលទៅបង្អាប់ជាច្រើន

អត្ថបទដោយ : នីត្តា

- Advertisement -