សោកស្ដាយ Jak Jaan ប្រកាសពន្យាពេលរៀបការជាមួយគូដណ្ដឹង K-Wattana ដោយមិនកំណត់ព្រោះតែខាងស្រី….! មានរូបភាព

ទទួលការរាតត្បាតពីកូវីដ-19ថ្មីដ៏កាចសាហាវស្ទើរតែគ្រប់គ្នាពិតមែនហើយ មិនលើកលែងសូម្បីតែ Jak Jaan តារាស្រីល្បីឈ្មោះ

នៅពេលថ្មីៗនេះសាម៉ីខ្លួននិងហៃសូកំលោះ K-Wattana អនាគតកូនកំលោះបានសម្រេចចិត្តពន្យាពេលមង្គលកាសិននិងគ្មានការកំណត់ ដោយវេលាមង្គលការរបស់អ្នកទាំងពីរនិងចាប់ផ្ដើមនៅថ្ងៃទី 28 ឧសភា 2021 នៅ Siam Hotel Kempinski

ហើយនៅក្នុងឪកាសនេះម្ដាយឪពុកទាំងសងខាងបានធ្វើការអធ្យាស្រ័យដល់ភ្ញៀវកិត្តយសទាំងអស់ ព្រមទាំងបញ្ជាក់ទៀតថាប្រសិនបើដឹងថ្ងៃជាក់លាក់ពេលណា និងប្រញាប់ជម្រាបអោយបានដឹងម្ដងទៀតនៅពេលក្រោយ

“ដោយសារតែស្ថានការណ៍កូវីដ-19 គ្រួសារយើង Suwannasuk និងគ្រួសារ Charoen Sak Wattana សុំជម្រាបជូនថានិងធ្វើការពន្យាពេលមង្គលការដោយគ្មានការកំណត់ ហើយរឿងជប់លៀងរបស់កូនប្រុសកូនស្រី នៅថ្ងៃទី 28 ឧសភា Siam Hotel Kempinski ហើយនិងធ្វើការជម្រាបនៅពេលក្រោយចំពោះពេលវេលាជាក់លាក់”

អត្ថបទដោយ : នីត្តា

- Advertisement -