មិនឲអ្នកម្ដាយស្រលាញ់អ្នកគាំទ្រពេញចិត្តម្ដេចនឹងបាន បើតួឯកប្រុសលោក Naphat Siangsomboon កត្ដញ្ញូដឹងគុណអ្នកម្ដាយយ៉ាងនេះ ពេលនេះកំពុងត្រៀមកន្លែងចាក់គ្រឺះធ្វើសសរសង់ផ្ទះថ្មីឲអ្នកម្ដាយមួយកន្លែងទៀតហើយ។
ដោយតារាសម្ដែងប្រុសលោក Napat គឺជាតួឯកប្រុសកំពុងរះប្រជាប្រិយភាពឡើងក្រឺតៗមួយរូប ថែមអ្នកម្ដាយរបស់លោកក៏ត្រូវបានអ្នកគាំទ្រស្គាល់យ៉ាងច្បាស់ផងដែរ ព្រោះរូបគាត់ជាតារាសម្ដែងជើងចាស់ក្នុងសិល្បៈថៃ។ ដោយលោក Napat តែងបង្ហាញក្ដីស្រលាញ់ដល់អ្នកម្ដាយ ថ្មីៗនេះក៏បានសង់ផ្ទះតាមក្ដីស្រម៉ៃឲគាត់មួយខ្នងទុកគ្រាន់សម្រាកលំហែរកាយជាមួយបរិយាកាសធម្មជាតិជុំវិញ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ