ក្រោយស្វាមីទទួលមរណៈភាព ពេលនេះទទួលដំណឹងថាភរិយាអតីតតារាកំប្លែង Kom នឹងចេញពីមន្ទីរពេទ្យនៅ….

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ដំណឹងមរណៈភាពរបស់អតីតតារាកំប្លែងល្បីឈ្មោះលោក Kom ពិតជាធ្វើឲ្យគ្រប់គ្នាសោកស្ដាយយ៉ាងខ្លាំង ពិសេសក្រុមគ្រួសារផ្ទាល់តែម្ដង ដែលខណៈភរិយាលោកក៏កំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញ ពេលនេះតាមការបង្ហើបពីកូនស្រីអតីតតារាកំប្លែងរូបនេះ​ បានបញ្ជាក់ថា ម្ដាយរបស់ខ្លួននឹងត្រូវចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះហើយ ដែលត្រូវនិងថ្ងៃទី០៤ ខែឧសភា នេះ ក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមក។

ក្នុងនោះផងដែរ ក្រោយពេលទទួលបានដំណឹងនេះ មហាជននិងហ្វេនៗជាច្រើនបានជូនពរ និងផ្ដល់កម្លាំងចិត្តឲ្យអ្នកស្រី រឹងមាំ តស៊ូរស់នៅជាមួយកូនប្រុសស្រី ទោះបីពេលនេះស្វាមីឃ្លាតចាកឆ្ងាយក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី