Mai-Ter នៅក្នុងរឿងសោកសៅ នៅក្រៅផ្អែមល្ហែមជាងស្ករឡើងមានអ្នកសួរថាខ្លាចបាត់….! មានរូបភាព

ស្វីតគ្នាយ៉ាងផ្អែមល្ហែមពិតមែនហើយសម្រាប់គូអ៊ុំស្វា Mai Davika និង Ter Chantavit ដែលតែងតែមានសកម្មភាពរ៉ូមែនទិចចេញមកអោយបានឃើញរហូត យ៉ាងជាក់ស្ដែងក៏មានវគ្គផ្អែមល្ហែមមកផ្ញើរ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់កញ្ញា Mai ដែលលួចប្រមូលរូបថតស្វីតៗរបស់អ្នកទាំងពីរ

ដោយ អ្នកចាត់ការបានផុសខណៈដែល Ter និង Mai អង្គុយញុំាបាយហើយមើលរឿងនាង វ៉ាន់ថង វគ្គបញ្ចប់ជាមួយគ្នា នៅក្នុងទូរទស្សន៍មានតែវគ្គសោកសៅទឹកភ្នែក តែនៅក្រៅទូរទស្សន៍ដូចជាផ្អែមល្ហែមឡើងស្រមោចហៅបងហើយ ព្រោះតែ Ter កាន់ដៃ Mai ជាប់រហូត ខណៈដែលខាងស្រីទឹកភ្នែកហូរតាមសាច់រឿងរបស់ខ្លួនឯង

រឿងនេះអ្នកចាត់ការសុំបង្អាប់បន្ទិចហើយថា “ធ្វើអី ខ្លាចអ៊ុំឃ្លាតឆ្ងាយឬ” ធ្វើអោយទាំងពីរញញឹមអៀនគ្នាតែម្ដងហើយ

រួមទាំងអ្នកគាំទ្រដង្ហែគ្នាចូលទៅ comment បង្អាប់ជាច្រើនបន្ថែមទៀត

អត្ថបទដោយ : នីត្តា

- Advertisement -