មិនអាចបន្ដ! តួឯកស្រីចិន Zhao Liying ចែកផ្លូវគ្នាជាមួយស្វាមីធ្លាយរូបរៀបអីវ៉ាន់ចេញពីផ្ទះ!!

បែកបាក់មួយគូទៀតហើយ!! គូស្នេហ៍តារាដែលល្បីល្បាញក្នុងប្រទេសចិនគូរបស់តួឯកស្រីនាង Zhao Liying និងតួឯកប្រុសលោក Feng Shaofeng បានសម្រេចចិត្តលែងលះគ្នាចែកផ្លូវគ្នាដើរហើយ។

ដោយតារាប្រុសស្រីទាំងពីរដួងជាគូស្នេហ៍តារាក្នុងប្រទេសចិនមួយគូដែលធ្វើឲអ្នកគាំទ្រភ្ញាក់ផ្អើលពីរដំណឹងរៀបការភ្លាមៗ និងភ្ញាក់ផ្អើលជាមួយដំណឹងលែងលះឆាប់រហ័សនេះផងដែរ។ អ្នកទាំងពីរផ្ដើមទំនាក់ទំនងស្នេហាពីការសម្ដែងរឿងរួមគ្នានឹងប្រកាសថាបានរៀបការព្រមជាមួយដំណឹងមានកូនផងដែរ ពេលនេះទាំងគូបានសម្រេចចិត្តចែកផ្លូវគ្នាហើយក្រោយពីមានជីវិតចំណងអាពាហ៍ពិពាហ៍៣ឆ្នាំ។ ក្រោយប្រកាសលែងលះគេប្រទះឃើញទាំងគូនាំគ្នាមកផ្ទះដែលធ្លាប់រស់នៅរួមគ្នា ប្រមូលអីវ៉ាន់ចាកចេញរៀងខ្លួន។

ប្រភព៖ entertain.teenee

អត្ថបទដោយ៖ ស្រីល័ក្ខ