Nadech ផុសរូបតែមួយសន្លឹកតែអង្រួនបេះដូងស្រីៗពេញប្រទេសដោះអាវលោតហាត់ប្រាណត្រង់ណាក៏សុទ្ធតែ…! មានរូបភាព

ប្រើពេលវេលាទំនេរពេលនៅផ្ទះយូរខែ ក្រោកឡើងមកថែរូបរាង ហាត់ប្រាណបន្ថែមភាពរឹងមុំាអោយខ្លួនឯងសម្រាប់តារាប្រុសរូបសង្ហាអារម្មណ៍ល្អ Nadech Kukimiya

ជាក់ស្ដែង Nadech ក៏បានធ្វើអោយ IG @kugimiyas ក្ដៅចង់ដូចភ្លើងម្ដងទៀត នៅពេលសាម៉ីខ្លួនបានផុសរូបភាពខណៈពេលកំពុងលោតអន្ទាក់ ដោយដោះអាវអោយឃើញស៊ិចផេកសាច់ដុំយ៉ាងច្បាស់ ហើយទោះបីជាមានត្រូវរូបមួយសន្លឹកតែក៏អាចធ្វើអោយក្រមុំៗស្រែកភ្លាត់សម្លេងបានផងដែរ

ក្រៅពីសង្សាស្រីស្អាតយ៉ាង Yaya ចូលមកចុចឡាយអោយហើយ អ្នកគាំទ្រនៅនិយាយជាអត្ថន័យតែមួយថា រូបនេះរបស់ Nadech មើលហើយទាំងសង្ហាទាំងរឹងមុំាគ្រប់គ្រឿងតែម្ដង

អត្ថបទដោយ : នីត្តា