មានទៅធម្មតាអី! តួឯកស្រីរូបស្អាតក្នុងសិល្បៈថៃ Taew Natapohn បង្ហាញសមត្ថភាពការរាំរបស់ខ្លួនទៀតហើយ។ ដោយតារាស្រីដួងនេះថ្វីត្បិតតែចូលសិល្បៈមកជាតារាសម្ដែង តែមួយរយះចុងក្រោយនេះការបង្ហាញក្បាច់រាំជាពិេសសក្បាច់រាំ Kpop របស់នាងគឺធ្វើឲអ្នកគាំទ្រសសើរពីភាពរស់រវើកនិងការបត់បែនរាងកាយបានយ៉ាងល្អ។ ថ្មីៗនេះរូបនាងក៏បានរាំ Cover ខ្លីៗក្នុងបទចម្រៀង On The Ground បទចម្រៀងកំពុងល្បីរបស់តារាចម្រៀងកូរ៉េ Roseanne Park ឬ Rosé សមាជិកក្រុម Blackpink។ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ