អីយ៉ា! ក្រោយពេលប្រកាសមានផ្ទៃពោះ Rachwinwong និងស្វាមីមានគម្រោងផ្លាស់ទីលំនៅទៅ…

ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរ និងសម្ដែងក្ដីរំភើប នៅពេលទទួលដំណឹងថា តារាថៃស្រី Rachwinwong កំពុងតែពរពោះកូននៅក្នុងផ្ទៃ ក្រោយពេលនាងរៀបការកសារគ្រួសារជាមួយលោក Artiwara ដែលជាតារាសិល្បករនៅក្នុងវង់តន្ត្រីម្នាក់ អស់មួយរយៈពេលមក។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលទទួលបានដំណឹងថាភរិយាមានផ្ទៃពោះ មិនបានប៉ុន្មានផង ស្រាប់តែលេចលឺដំណឹងមួយទៀតថា តារាស្រីរូបនេះនិងស្វាមីកំពុងតែមានគម្រោងផ្លាស់ទីលំនៅទៅខេត្ត ភូកេត ដែលជាតំបន់សមុទ្រដ៏ស្រស់ស្អាត និងមានអាកាសធាតុស្រស់បំព្រងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត ស្វាមីតារាស្រីរូបនេះ បានបង្ហើបថា តំបន់មាត់សមុទ្រនេះហើយ ជាក្ដីស្រមៃដែលលោកចង់រស់នៅ និងបង្កើតគ្រួសារដ៏រីករាយមួយ៕

អត្ថបទដោយ៖ស៊ីវលី