ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អតីតតារាកំប្លែងស្រីអ្នកនាង ផន សុផារី ដែលបច្ចុប្បន្ននេះអ្នកនាង កំពុងតែសាងគ្រួសារជាមួយស្វាមីយ៉ាងមានក្ដីសុខ និងពោលពេញដោយសុភមង្គលយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ ក្នុងបណ្ដាញសង្គមអ្នកនាង ផន សុផារី ថ្មីៗនេះទើបតែបង្ហោះវីដេអូ រៀបរាប់ពីចំណងស្នេហ៍របស់ខ្លួន ដែលត្រូវមេបាពង្រាត់ដោយសារខែឆ្នាំមិនត្រូវគ្នា តែអ្នកនាងបានជំនះរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖
«ព្រោះតែខែឆ្នាំពួកខ្ញុំមិនល្អ ប៉ាម៉ាក់ខ្ញុំមិនឲ្យជួបគ្នាទេ ប៉ុន្តែពួកខ្ញុំទាំងពីរខំយកឈ្នះវា ហើយការយកឈ្នះចិត្តពួកគាត់ ក៏មានបានធ្វើអ្វីឲ្យខុសពីប្រពៃណី ប៉ុន្តែពួកខ្ញុំធ្វើឲ្យពួកគាត់ទាំងពីរបានឃើញថាស្នេហាយើងទាំងពីរមិនមែនជាស្នេហាភ្លើងចំបើង…»
ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាសរសើរប្ដីប្រពន្ធមួយគូនេះ ពិតជាស្រលាញ់គ្នាស្ម័គ្រស្មោះ ទោះបីមេបាពង្រាត់ក៏នៅតែជំនះរហូតបានក្លាយជាប្ដីប្រពន្ធមានកូន និងជោគជ័យក្នុងមុខជំនួញជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី